ព័ត៌មានជាតិ
រកឃើញបង្គាស្រស់ចាក់ចាហួយ ជិត ២០០គីឡូក្រាម នៅស្តង់គ្រឿងសមុទ្រម្តុំត្រឡោកបែក
មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលគ្រឿងសមុទ្រស្រស់ ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និងបានរកឃើញបង្គាចំនួនប្រមាណ ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញ បានចុះត្រួតពិនិត្យនៅតាមស្តង់លក់ផលិតផលសមុទ្រស្រស់ ម្តុំត្រឡោកបែក ដើម្បីទប់ស្កាត់ការចរាចរទំនិញ មិនមានអនុលោមភាព ពិសេសម្ហូបអាហារនៅទូទាំងប្រទេស នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ។
ក្រោយលទ្ធផលវិភាគបង្ហាញថា មានបង្គាស្រស់ ចំនួន ១៨០គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ជាសារធាតុម៉្យាង ដែលឈ្មួញខិលខូច ប្រើដើម្បីបង្កើនទម្ងន់ កឹបកេងផលប្រយោជន៍ របស់អតិថិជន មន្រ្តីជំនាញ បានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោលតែម្តង៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ