ព័ត៌មានអន្ដរជាតិ
ជម្លោះរឿងគ្រឿងសមុទ្រ, ជប៉ុន គំរាមនាំ ចិន ទៅ WTO
នៅថ្ងៃអង្គារទី២៩ខែសីហា ប្រទេសជប៉ុនបានគំរាមនាំចិន ឡើងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីតវ៉ាចំពោះបម្រាបរបស់ទីក្រុងប៉េកាំង ដែលហាមនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន ក្រោយការបង្ហូរទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតូក្យូ នឹងចាត់វិធានការចាំបាច់ លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន ក្រោមលក្ខខណ្ឌផ្សេងៗ រួមទាំងក្របខ័ណ្ឌ WTO ផងដែរ។
ទន្ទឹមនោះ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi បាននិយាយដោយឡែកថា ការដាក់ពាក្យប្តឹងទៅ WTO អាចនឹងក្លាយជាជម្រើសមួយ ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិន តាមរយៈផ្លូវការទូត មិនមានប្រសិទ្ធភាពទេនោះ។
ការអត្ថាធិប្បាយនេះ កើតឡើងខណៈបណ្តាអាជីវកម្មជប៉ុននិងកន្លែងសាធារណៈនានា បន្តទទួលទូរស័ព្ទរំខានពីលេខកូដ +86 របស់ចិន ដោយអ្នក Call មក បានត្អូញត្អែរអំពីការបញ្ចេញទឹកនៅហ្វូគូស៊ីម៉ា។
លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វាពិតជាគួរឲ្យសោកស្តាយ និងព្រួយបារម្ភខ្លាំងណាស់ ចំពោះការហៅទូរស័ព្ទមកយាយីជាច្រើនលើកច្រើនសា ដែលទំនងជាមានប្រភពចេញពីប្រទេសចិន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


