ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះអន្តរាគមន៍ភ្លាម បើសិនមានការចាក់ធុងបាស់ឮខ្លាំងតាមឆ្នេរ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅកម្សាន្តនៅខេត្តព្រះសីហនុ ហើយចាក់ឧបករណ៍បំពងសំឡេង (ធុងបាស)ស្តាប់កម្សាន្ត ឬ រាំលេងជាមួយក្រុមគ្រួសារ ត្រូវដាក់សំឡេងក្នុងកម្រិតមួយឮល្មម ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់ភ្ញៀវដទៃទៀត។

លោក ឡុង ឌីម៉ង់ បានលើកឡើងថា ការចាក់ឧបករណ៍បំពងសំឡេង(ធុងបាស) នៅតាមមាត់ឆ្នេរសមុទ្រព្រះសីហនុ គឺជាសិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់រូប ប៉ុន្តែ ម្ចាស់កម្មសិទ្ធិ ក៏ត្រូវគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋដទៃដូចគ្នា ដោយបើកសំឡេងមួយក្នុងកម្រិតដែលអាចទទួលយកបាន និងមិនប៉ះពាល់ដល់បរិស្ថាន ឬ អ្នកដទៃឡើយ។ ក្នុងនាមជាអាជ្ញាធរ គឺគោរពសិទ្ធិជាមូលដ្ឋានរបស់ភ្ញៀវទេសចរទាំងអស់ មិនមានការហាមប្រាមមិនឱ្យចាក់ធុងបាស់នៅតាមទីសាធារណៈឡើយ។ ប៉ុន្តែ ក្នុងករណីដែលបង្កជាសំឡេងឮខ្លាំងពេក ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារណៈ អាជ្ញាធរមានតួនាទីណែនាំ និងធ្វើអន្តរាគមន៍ ដើម្បប្រយោជន៍រួម។

ការលើកឡើងរបស់ លោក ឡុង ឌីម៉ង់ បែបនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្រោយពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះបានយ៉ាងល្អ និងស្រស់ស្អាត មិនគួរឱ្យជឿ។ ទន្ទឹមនោះ ក៏មានភ្ញៀវទេសចរមួយចំនួនដែលអង្គុយលេងនៅតាមឆ្នេរសមុទ្រ ចាក់ចម្រៀងឮៗ ធ្វើឱ្យរំខានដល់អ្នកដទៃ។ អាជ្ញាធរខេត្ត ក៏បានចាត់វិធានការមួយចំនួន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ កុំឱ្យមានករណីនេះកើតឡើងបន្តទៀត។

អភិបាលរងខេត្តព្រះសីហនុរូបនេះ បានបន្តថា កន្លងមកខាងអជ្ញាធរខេត្ត បានចាត់វិធានការមួយចំនួនរួចមកហើយជុំវិញនឹងបញ្ហានេះ ដើម្បីអប់រំដល់សាធារណជនឱ្យបានយល់ពីផលប៉ះពាល់មួយចំនួន។ លោកមានប្រសាសន៍ថា៖ “យើងបានចាត់ឱ្យអាជ្ញាធរក្រុង ចុះធ្វើសណ្តាប់ធ្នាប់នៅតាមដងឆ្នេរ ជាពិសេស ណែនាំដល់ម្ចាស់ភោជីយដ្ឋាន ម្ចាស់អាជីវកម្មលក់ដូរកន្លែងកម្សាន្ត ដោយយើងបានផ្សព្វផ្សាយ និងណែនាំគាត់រហូត គឺយើងមិនអនុញ្ញាតឱ្យប្រើសំឡេងដែលរំខានទេ។ ប៉ុន្តែ មិនបានន័យថា គ្រាន់តែគេស្តាប់ភ្លេងក៏មិនបានទេ គឺស្តាប់នៅក្នុងកម្រិតមួយដែលគោរពដល់អ្នកដទៃ”។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការអភិវឌ្ឍ និងរៀបចំសណ្តាប់ធ្នាប់បានល្អក្នុងចំណោមខេត្តដទៃទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី១ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះ មានការកើនឡើង ៣២,៩៥% ស្មើនឹង ១២៣ ៣២៤ នាក់ បើធៀបនឹងភ្ញៀវទេសចរទៅកម្សាន្តថ្ងៃទី១ នៃឱកាសចូលឆ្នាំចិន កាលពីឆ្នាំ២០២២៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


