ព័ត៌មានជាតិ
កិច្ចប្រជុំគណៈបញ្ជាការ អំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការបំពងសំឡេងរំខាននានា
ការរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងការទប់ស្កាត់ការបំពងសំឡេងរំខាននានា នៅតាមទីសាធារណៈ ត្រូវបានលើកឡើងក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២នេះ។

ដឹកនាំកិច្ចប្រជុំដោយ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយ ដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទទួលបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ បន្តការចុះតាមបុរីនានានៅក្នុងរាជធានីភ្នំពេញ ដោយចងក្រងជាកម្លាំង ហើយបើមានបញ្ហា ដែលដោះស្រាយបាន គឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋ ហើយបើបញ្ហាដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីឲ្យថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។

ពាក់ព័ន្ធនឹងម៉ូតូធំៗដែលបានបង្កសំឡេងរំខាន ក៏ដូចជាម៉ូតូដែលកែច្នៃស៊ីម៉ាំងរំខានដល់ប្រជាពលរដ្ឋលោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ដោយលោកបញ្ជាក់ថា ការទប់ស្កាត់ម៉ូតូបំពងសំឡេងរំខាននេះ អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួនឃាត់ម៉ូតូបានចំនួន៦០គ្រឿងហើយ ក្នុងចំនួននេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពិសេស គឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវចុះផ្ទាល់ទៅដល់ទីតាំង ដែលបានឃាត់ទុកនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងការប៉ះពាល់ទៅលើបរិស្ថានមុននឹងប្រគល់ឲ្យម្ចាស់ម៉ូតូវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេស គឺនៅរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ។ លោកក៏បានបញ្ជាក់ផងដែរថា កម្លាំងមានសមត្ថកិច្ចរបស់រាជធានី មិនបានចាប់ម៉ូតូធំៗនេះ ពីក្នុងផ្ទះប្រជាពលរដ្ឋដូចការលើកឡើងរបស់ជនអគតិមួយចំនួនណានោះទេ។
ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំឲ្យអភិបាលខណ្ឌទាំង១៤ មានវិធានការ ឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត ចំពោះសំណង់ដែលបាននិងកំពុងសាងសង់ នៅក្នុងរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ ដូចជាការធ្លាក់វត្ថុរឹងពីលើអគារខ្ពស់ៗ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀត។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកស ថេត បានបញ្ជាក់ផងដែរថា នៅក្នុងរាជធានីភ្នំពេញមាន សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ផងដែរ ដែលយើងត្រូវតែបន្តយកចិត្តទុកដាក់នោះ គឺបញ្ហាគ្រឿងញៀន ដែលមកដល់ពេលនេះ បទល្មើសគ្រឿងញៀន ការសេពគ្រឿងញៀននៅតែបន្តកើតមាន ដែលយើង


ទាំងអស់គ្នា ត្រូវរួមគ្នាដើម្បីទប់ស្កាត់។ លោកបញ្ជាក់ផងដែរថា រាល់បទល្មើសដែលបានកើតឡើងភាគច្រើន ជនបង្កបទល្មើសភាគច្រើនជាអ្នក ដែលមានសារធាតុញៀន។ បូរីមួយចំនួននៅតែកើតមាននូវបទល្មើសលួចនិងគាស់ផ្ទះ ដែលយើងជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះបទល្មើសទាំងនេះ។ ក្រៅពីនេះ ក្នុងរយៈពេលមួយខែពីរខែនេះ បទល្មើសដែលផ្ដើមពីក្រុមក្មេងទំនើង ក៏បានកម្រើកឡើងវិញផងដែរ ដោយក្រុមនេះ បានប្រមូលផ្ដុំគ្នាជាក្រុម មានដាវ ស្នាប់ដៃ បង្កភាពអនាធិបតេយ្យវាយតប់គ្នា។ ករណីនេះ យើងក៏បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមជាកងកម្លាំងត្រូវតែខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ឲ្យបានរក្សាភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរត្ន័

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ