សុខភាព
ក្រោមអាយុ៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម
ការសិក្សាមួយដែលបានចេញផ្សាយដោយទស្សនាវដ្ដី BMJ បានរកឃើញថា ជារៀងរាល់ឆ្នាំ មនុស្សវ័យក្មេងប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងៗ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់៣៩ឆ្នាំ គឺមានកំណើនរហូតដល់៥៦%ឯណោះ។

កត្តាអ្វីខ្លះនាំឲ្យមនុស្សវ័យក្មេងកើតជំងឺទឹកនោមផ្អែម?
- ហ្សែន
- កង្វះសកម្មភាពរាងកាយ ឬមិនសូវហាត់ប្រាណ
- ស្ត្រេស
- ជាតិពុល
- សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (ធាត់លើសទម្ងន់)
- របបអាហារដែលមានជាតិកាឡូរីខ្ពស់។
រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមកើតលើមនុស្សវ័យក្មេងអាចមានភាពខុសៗគ្នា
អ្នកជំនាញបានឲ្យដឹងថា រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សវ័យក្មេង រួមមាន៖
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- នោមញឹកញាប់
- ឃ្លានខ្លាំង
- ការឆ្លងមេរោគប្រដាប់ភេទ
- ខ្សោយ
- ហត់នឿយ
- លិង្គមិនឡើងរឹង
រោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម
គ្នាយើងគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបញ្ជាក់ពីវត្តមាននៃជំងឺទឹកនោមផ្អែម មានដូចជា នោមញឹកញាប់ ស្រេកទឹកខ្លាំង ស្រកទម្ងន់ ឃ្លានខ្លាំង ព្រិលភ្នែក ស្ពឹកប្រអប់ជើង អស់កម្លាំង និងស្បែកស្ងួត។
រោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម

គ្នាយើងគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបញ្ជាក់ពីវត្តមាននៃជំងឺទឹកនោមផ្អែម មានដូចជា នោមញឹកញាប់ ស្រេកទឹកខ្លាំង ស្រកទម្ងន់ ឃ្លានខ្លាំង ព្រិលភ្នែក ស្ពឹកប្រអប់ជើង អស់កម្លាំង និងស្បែកស្ងួត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


