ជីវិតកម្សាន្ដ
តារា Kpop ៥រូប ប្រើវិធីតមអាហារដ៏គ្រោះថ្នាក់ ប៊ិះនឹងត្រូវគេងពេទ្យ
ក្រៅពីហាត់ប្រាណ ការតមអាហារ ជាវិធីសាស្ត្រដ៏ពេញនិយមដែលមនុស្សរាប់លាននាក់ ប្រើសម្រាប់សម្រកទម្ងន់ ដើម្បីថែរក្សារូបរាងឱ្យស្លីមស្អាត និងទទួលបានរូបរាងដែលខ្លួនប្រាថ្នា។ ខណៈការតមអាហារមួយចំនួនធ្វើឡើងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ផ្ទុយទៅវិញការតមអាហារមួយចំនួនទៀតពុំត្រឹមត្រូវឡើយ ដោយវាអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
តួយ៉ាង តារា Kpop ចំនួន ៥រូបខាងក្រោម ធ្លាប់តមអាហារដ៏គ្រោះថ្នាក់បំផុត ដើម្បីសម្រកទម្ងន់ឱ្យបានរាងស្អាត ប៉ុន្តែពួកគេប៊ិះនឹងត្រូវចូលគេងពេទ្យទៅហើយ។
១. តារាចម្រៀង IU

ទម្រាំមានរាងស្អាត ដូចប្រិយមិត្តបានឃើញពេលនេះ IU ឬ Lee Ji-eun ធ្លាប់ញ៉ាំតែប៉ោម ១ផ្លែ ប៉េងប៉ោះ ២ផ្លែ និងម្សៅប្រូតេអ៊ីន រាល់ថ្ងៃ អស់ពេលរយៈពេលជាច្រើនខែ។
២. តារាចម្រៀង Momo

បន្ថែមពីលើការហាត់ប្រាណ តារា Kpop ជនជាតិជប៉ុនរូបនេះ ធ្លាប់ញ៉ាំតែដុំទឹកកក ពេញមួយអាទិត្យ ដើម្បីសម្រកទម្ងន់។
៣. តារាចម្រៀង Jeon Somi

ដើម្បីថែខ្លួនកុំឱ្យឡើងទម្ងន់ Somi ញ៉ាំតែចេក ៣ផ្លែប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលចេកមួយផ្លែ នាងញ៉ាំជំនួសអាហារមួយពេល។
៤. តារាចម្រៀង Jin

មិនមែនមានតែស្រីៗប៉ុណ្ណោះទេ ដែលព្យាយាមតមអាហារដើម្បីថែរាង សូម្បីតារាប្រុស Jin សមាជិក BTS ក៏ធ្លាប់តមអាហារយ៉ាងគ្រោះថ្នាក់ផងដែរ ដែលលោកញ៉ាំតែទ្រូងមាន់ ៤ដុំ ក្នុងមួយថ្ងៃ រយៈពេលមួយឆ្នាំតែម្ដង។
៥. តារាចម្រៀង Jimin

ដើម្បីសម្រកទម្ងន់ Jimin ធ្លាប់តមអាហាររយៈពេល ១០ថ្ងៃ ដែលក្នុងមួយថ្ងៃសមាជិក BST រូបនេះ ញ៉ាំបាយតែមួយពេលប៉ុណ្ណោះ។
សម្រាប់ប្រិយមិត្ត តើយល់យ៉ាងណាចំពោះការតមអាហាររបស់តារា Kpop ទាំងនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចធ្លាយពាក្យចចាមអារ៉ាម HyunA និង Dawn ត្រូវគ្នាវិញហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


