ជីវិតកម្សាន្ដ
លេចធ្លាយពាក្យចចាមអារ៉ាម HyunA និង Dawn ត្រូវគ្នាវិញហើយ
យោងទៅតាមរបាយការណ៍ព័ត៌មានចចាមអារ៉ាមរបស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ មករា បានឲ្យដឹងថាតារាចម្រៀង HyunA និងតារារ៉េប Dawn បានត្រូវគ្នាវិញបន្ទាប់ពីការប្រកាសបែកគ្នាកាលពី ២ ខែមុន ។

ក្នុងនោះប្រភពព័ត៌មាន News1 បានអះអាងថាតារាចម្រៀង HyunA និងតារារ៉េប Dawn ថ្មីៗនេះពួកគេបានសម្រេចចិត្តបន្តទំនាក់ទំនងជាគូស្នេហ៍ ជាមួយគ្នានោះត្រូវបានគេឃើញដើរលេងជាមួយគ្នាសម្រាប់កាលវិភាគរបស់ពួកគេ រួមទាំងកាលវិភាគក្នុងស្រុក និងក្រៅប្រទេសផងដែរ។
លើសពីនេះ មានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដូចពេលដែលពួកគេកំពុងមានទំនាក់ទំនងជាសាធារណៈ។


យ៉ាងណាមិញ តារាចម្រៀង HyunA និងតារារ៉េប Dawn បានចាប់ផ្តើមស្នេហាជាសាធារណៈក្នុងឆ្នាំ ២០១៦ បានប្រកាសពីដំណឹងនៃការបែកបាក់របស់ពួកគេនៅក្នុងខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៦ ឆ្នាំ នៅពេលនោះ Hyuna បាននិយាយនៅលើ Instagram របស់នាងថា នាងបាន “បែកគ្នា” ហើយបានសម្រេចចិត្តនៅជាមិត្តរួមការងារដ៏ល្អរបស់នាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa បំបែកកំណត់ត្រាពិភពលោក Guinness ដល់ទៅ ៥ ក្នុងឆ្នាំតែមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


