KPT+
មេរៀនជីវិតសំខាន់ ៣ចំណុច អ្នកគាំទ្រគួររៀនសូត្រតាម J-Hope
តារាចម្រៀង J-Hope ជាសមាជិក BTS មួយរូបដែលត្រូវបានគេចាត់ទុកជា សសរស្តម្ភរបស់ក្រុម ព្រោះជារឿយៗតារាវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានហ្វេនមើលឃើញពីភាពនឹងនរ ហ្មត់ចត់ និងទស្សនៈចាស់ទុំ ដែលលោកតែងគិតគូរពីមនុស្សជុំវិញខ្លួន គួរឱ្យគោរព ព្រមទាំងយកគម្រូតាម។ នរណាៗក៏និយាយដែរថា J-Hope ឧស្សាហ៍ព្យាយាម ចេះបន្ទាបខ្លួន និងចេះគិតវែងឆ្ងាយលើសកម្មភាពគ្រប់យ៉ាងដែលលោកធ្វើ។

នៅក្នុងបទសម្ភាសន៍ជាមួយ Disney+ កាលពីពេលថ្មីៗកន្លងទៅ សមាជិក BTS រូបនេះបានបង្ហាញពីមូលហេតុមួយចំនួនដែលនាំឱ្យលោកទទួលបានជោគជ័យដូចបច្ចុប្បន្ន ហើយលោកក៏បានចែករំលែកមេរៀនជីវិតចំនួន ៣យ៉ាង ដែលអ្នកគាំទ្រទាំងអស់អាចរៀនសូត្របាន ដូចជា៖
១. មិនបោះបង់ការខិតខំប្រឹងប្រែង

គ្រប់ពេលជួបឧបសគ្គ J-Hope តែងតែយកប្រយោគមួយឃ្លាមកប្រើ ដើម្បីដាស់តឿនខ្លួនឯង និងលើកទឹកចិត្តខ្លួនឯងជានិច្ច។ ប្រយោគនោះគឺ “ការខិតខំប្រឹងប្រែងរបស់អ្នក នឹងមិនក្បត់អ្នកនោះឡើយ” ។
លោកជឿជាក់ថា ការខិតខំប្រឹងប្រែងទាំងអស់ដែលលោកធ្លាប់ធ្វើ នឹងផ្តល់ផលមកវិញ តាមមធ្យោបាយណាមួយ នាពេលខាងមុខ។ មិនថាពេលមុនឬពេលនេះ J-Hope នៅតែដាក់ការព្យាយាម និងប្រឹងប្រែងមិនបោះបង់ ហើយលទ្ធផលបច្ចុប្បន្នគឺលោកទទួលជោគជ័យយ៉ាងត្រចះត្រចង់។
២. ថែរក្សាសុខភាពជាជម្រើសដំបូងនៃជីវិត

សុខភាពជាជម្រើសដំបូងរបស់ J-Hope ហើយវាគួរតែជាជម្រើសដំបូងរបស់មនុស្សទូទៅដូចគ្នា។ សុខភាពមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ លុះត្រាតែមានសុខភាពល្អ ទើបអាចធ្វើអ្វីដែលចង់ធ្វើ មិនថារកប្រាក់ កិត្តិយស ឬភាពល្បីល្បាញឡើយ។ J-Hope និយាយថា “នៅពេលដែលខ្ញុំមានសុខភាពល្អ ខ្ញុំអាចច្រៀង ឬសម្តែងជូនទស្សនិកជន និងធ្វើអ្វីៗផ្សេងទៀតដែលទាក់ទងនឹងការងាររបស់ខ្ញុំ” ។
៣. ចេះដឹងគុណគ្រប់ពេល

ប្រិយមិត្តធ្លាប់ដឹងទេថាបាវចនារបស់ J-Hope អំពីការរស់នៅគឺចេះការដឹងគុណចំពោះធម្មជាតិ និងមនុស្សជុំវិញខ្លួន គ្រប់ពេលវេលាទាំងអស់។
នេះជាអ្វីដែល J-Hope តែងតែអនុវត្ត ហើយរមែងនិយាយទៅកាន់សមាជិកក្រុម អ្នកគាំទ្រ និងចំពោះប្រព័ន្ធផ្សព្វផ្សាយ។ លោកជឿថា ការដឹងគុណ នឹងជម្រុញឱ្យលោកសម្រេចបានសមិទ្ធផលយូរអង្វែង ហើយវាក៏ជួយឱ្យលោកក្លាយជាមនុស្សមានសុភមង្គលផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា
ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ
ចុចអាន៖ មេរៀនក្រៅសាលាយ៉ាងសំខាន់ចំនួន ៣ បើមិនខំរៀនឱ្យចេះ មុខតែយឺតពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


