ជីវិតកម្សាន្ដ
J-Hope បង្ហោះរូបឯកសណ្ឋានយោធាប៉ុន្មានសន្លឹក តែអ្នកគាំទ្របែរចាប់អារម្មណ៍នឹងស្បែកជើង
ថ្មីៗនេះ J-Hope សមាជិកក្រុម BTS បានបង្ហោះរូបថ្មីក្នុងឯកសណ្ឋានយោធានៅលើគណនី Instagram ផ្ទាល់ខ្លួន ប៉ុន្តែអ្នកលេងអ៊ីនធឺរណិតហាក់មិនសូវចាប់អារម្មណ៍នឹងរូបរាងរបស់លោកឡើយ ដោយពួកគេនាំគ្នាចាប់អារម្មណ៍ទៅលើស្បែកជើងរបស់លោកទៅវិញ។

នៅថ្ងៃទី១៦ ខែសីហា J-Hope បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការអាប់ដេតរូបថ្មីៗប៉ុន្មានសន្លឹក ខណៈតារារូបនេះមើលទៅនៅតែសង្ហាក្នុងឯកសណ្ឋានយោធារបស់លោក។ ផ្ទុយទៅវិញ ទស្សនិកជនមិនសូវផ្ដោតលើរូបសម្រស់ បែរនាំគ្នាចាប់អារម្មណ៍ទៅលើស្រោមទូរសព្ទ ស្បែកជើងកវែង និងសម្ភារតាំងក្នុងបន្ទប់ឯណោះ។

ក្នុងរូបភាពរបស់ J-Hope អ្នកនិយមលេងអ៊ីនធឺណេតផ្ទុះការចាប់អារម្មណ៍ជាងគេនឹងស្បែកជើងកវែងពីរគូដែលតម្រៀបនៅក្នុងបន្ទប់ ព្រោះវាជាស្បែកជើងប្រេន មិនមែនគ្រប់គ្នាចេះតែមានប្រើនោះទេ ជាពិសេសក្នុងនាមជាយោធា វាពិតជារឿងប្លែកដែល J-Hope មានស្បែកជើងប្រភេទនេះប្រើប្រាស់។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានលើកឡើងថា សមាជិក BTS រូបនេះ យកវាមកតាំងលម្អបន្ទប់ជំនួសគ្រឿងសង្ហារិមប៉ុណ្ណោះ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


