កីឡា
អ្នកចាត់ការទូទៅរបស់ Al Nassr សារភាពថា Cristiano Ronaldo នឹងត្រលប់ទៅអឺរ៉ុបវិញ
អ្នកចាត់ការក្លិប Al Nassr លោក Rudi Garcia បានសារភាពថា Cristiano Ronaldo នឹងចាកចេញពីក្លិប ដើម្បីទៅបញ្ចប់អាជីពបាល់ទាត់របស់គេនៅអឺរ៉ុបវិញ។

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយ Manchester United ក្នុងខែវិច្ឆិកា បន្ទាប់ពីគេបានផ្តល់បទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយទៅកាន់ លោក Piers Morgan ក្នុងនោះគេបានរិះគន់ការសម្របសម្រួលរបស់ក្លិប ហើយនិយាយថា ខ្វះការគោរពចំពោះ Erik ten Hag។
Ronaldo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបំបែកកំណត់ត្រាមួយជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ដែលមើលឃើញថា ខ្សែប្រយុទ្ធរូបនេះ រកបាន ១៧៥ លានផោន ក្នុងមួយឆ្នាំ។

កិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំ នឹងធ្វើឲ្យ Ronaldo ឈានចូលថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំ ប្រសិនបើគេនៅតែបន្តប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយប្រធានក្រុមព័រទុយហ្គាល់ពិតជាមានការខ្វះខាតក្នុងការមានសំណើពីក្លិបផ្សេងទៀតមុនពេលសម្រេចចូលរួមជាមួយក្លិបនេះ។
ប៉ុន្តែអតីតគ្រូបង្វឹក Roma លោក Garcia ដែលបច្ចុប្បន្នគ្រប់គ្រង Ronaldo នៅ Riyadh និយាយថា Ronaldo នឹងត្រលប់ទៅអឺរ៉ុបវិញមុនពេលចូលនិវត្តន៍។
Garcia បាននិយាយថា “Cristiano Ronaldo គឺជាការបន្ថែមវិជ្ជមានមួយ ខណៈគាត់ជួយបំបែកខ្សែការពារ។ គាត់ជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក។ គាត់នឹងមិនបញ្ចប់អាជីពរបស់គាត់នៅ Al Nassr ទេ គាត់នឹងត្រលប់ទៅអឺរ៉ុបវិញ”។

Ronaldo មិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្នុងការបង្ហាញខ្លួន ២ លើក សម្រាប់ក្លិប ហើយពួកគេត្រូវបានទម្លាក់ចេញពីពានកម្រិតខាប់ (Super Cup) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយគូប្រជែង Al Ittihad កាលពីសប្ដាហ៍មុន។
លោក Garcia ក៏បាននិយាយថា មិត្តរួមក្រុមថ្មីរបស់ Ronaldo មិនគួរមានការព្រួយបារម្ភលើការបញ្ជូនបាល់ឲ្យគាត់ឡើយ ហើយវាជាការសំខាន់ដែលមិនត្រូវមើលងាយគាត់។
Garcia និយាយថា “Ronaldo បានខកខានឱកាសរកគ្រាប់បាល់ ដែលនឹងធ្វើឲ្យការប្រកួតប្រែប្រួលនៅក្នុងតង់ទីមួយ ប៉ុន្តែខ្ញុំសូមអបអរសាទរចំពោះ Al Ittihad។ ពួកគេល្អជាងយើងរហូតដល់ពេលសម្រាក។ ដូច្នេះយើងបានប្រតិកម្ម ប៉ុន្តែយើងមិនអាចងាកក្រោយទៀតទេ។ យើងបានចាញ់ពាន Super Cup ប៉ុន្តែយើងនៅតែជាលើកដំបូងក្នុងការប្រកួតជើងឯក”។
លោកបន្ថែមទៀតថា “វាមានសារៈសំខាន់ខ្លាំងណាស់ដែលកីឡាករលេងជាធម្មតា ហើយកុំព្យាយាមផ្ដល់បាល់ឲ្យ Cristiano ជានិច្ច។ ខ្ញុំបានប្រាប់ពួកគេថា ពួកគេត្រូវតែធ្វើការសម្រេចចិត្តត្រឹមត្រូវនៅលើទីលាន។ ជាក់ស្ដែង ពេល Cristiano ឬ Talisca នៅម្នាក់ឯង ហើយសុំបាល់ យើងត្រូវផ្ដល់បាល់ឲ្យពួកគេ”៕
ប្រភព ៖ Metro.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន