កីឡា
ទីបំផុត លោក ប្រាយុទ្ធ ចេញមុខនិយាយអំពី Muay Thai និង Kun Khmer
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យបញ្ចប់ការឈ្លោះប្រកែកគ្នាដែលគ្មានន័យ ជុំវិញថាតើកីឡាប្រដាល់គួរត្រូវបានហៅថា Muay Thai ឬ Kun Khmer។

លោក ប្រាយុទ្ធ បាននិយាយបែបនេះ អំឡុងដំណើរទស្សនកិច្ច ដែលរៀបចំដោយក្រសួងវប្បធម៌នៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវទិវា Muay Thai ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ខែកុម្ភៈ។
លោក ប្រាយុទ្ធ និយាយថា “Muay Thai គឺជាផ្នែកមួយនៃវប្បធម៌ថៃជាយូរមកហើយ ហើយយើងមានមោទកភាពចំពោះ Muay Thai។ ប៉ុន្តែមិនចាំបាច់ឡើយសម្រាប់យើង ដើម្បីទៅឈ្លោះជាមួយនរណាម្នាក់។ គ្មាននរណាម្នាក់អាចយកអ្វីដែលជារបស់យើងបាននោះទេ។ រឿងនេះមិនគួរក្លាយជាជម្លោះឡើយ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នាទៅ”។

លោកបន្តថា “មានការប្រកែកគ្នាអំពីឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើបែបនោះគឺគ្មានន័យទេ យើងដឹងថាអ្វីជាអ្វីហើយ”។
គួរបញ្ជាក់ថា ជម្លោះពាក់ព័ន្ធនឹងការប្រើឈ្មោះកីឡា បានផ្ទុះឡើង មុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក ប្រាយុទ្ធ អំពាវ ឲ្យ ឈប់ ឈ្លោះ គ្នាអត់ ប្រយោជន៍ រឿង «គុន ខ្មែរ» និង «មួយ ថៃ»

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន