កីឡា
Messi ទើបតែសម្ដែងការសោកស្ដាយចំពោះភាពចម្រូងចម្រាសជាមួយហូឡង់ នៅ World Cup ថ្មីៗនេះ
កីឡាករ Lionel Messi ដែលជាម្ចាស់ជើងឯក World Cup បានសោកស្ដាយចំពោះការប៉ះទង្គិចរបស់ខ្លួនជាមួយគ្រូបង្វឹក និងកីឡាករហូឡង់ អំឡុងពេលការប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ក្នុងប្រទេសកាតា ដោយគេបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទ។

Messi បានផ្តល់បទសម្ភាសន៍ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីការលើកពានកាលពីខែធ្នូ ទៅកាន់វិទ្យុ Urbana Play របស់ Buenos Aires។ ប្រធានក្រុមអាហ្សង់ទីន បាននិយាយអំពីការប៉ះទង្គិចគ្នាដ៏សាហាវជាមួយហូឡង់ ដែលក្រុមមកពីអាមេរិកខាងត្បូងមួយនេះបានយកឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទី។ កំណត់ត្រាមួយដែលមិនធ្លាប់មាន គឺមានកាតលឿង ចំនួន ១៧ ក្នុងនោះ Messi ក៏ទទួលបានកាតលឿងមួយផងដែរ សម្រាប់ការមិនពេញចិត្តរបស់គេលើការកាត់សេចក្ដី។

នៅពេលដែល Messi ស៊ុតបញ្ចូលទីក្នុងម៉ោងធម្មតា គេបានឈរនៅមុខគ្រូបង្វឹកសញ្ជាតិហូឡង់ Louis van Gaal ហើយយកដៃទាំងពីរដាក់ត្រចៀករបស់ខ្លួន។ បន្ទាប់ពីការប្រកួត គេបានបញ្ចេញកាយវិការទៅកាន់កៅអីបម្រុងរបស់ហូឡង់ និងបានប្រមាថដល់ខ្សែប្រយុទ្ធ Wout Weghorst ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ២ គ្រាប់។
Messi បាននិយាយថា “ខ្ញុំមិនចូលចិត្តអ្វីដែលខ្ញុំបានធ្វើ ខ្ញុំមិនចូលចិត្តអ្វីដែលបានកើតឡើងនៅពេលក្រោយ។ “ទាំងនេះគឺជាពេលវេលា នៃភាពតានតឹងខ្លាំង។ វាលឿនណាស់ ហើយមនុស្សមានប្រតិកម្មតាមរបៀបដែលពួកគេប្រតិកម្ម។ គ្មានអ្វីត្រូវបានគ្រោងទុកនោះទេ វាទើបតែកើតឡើង»។
វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនោះ ត្រូវបានហ៊ុមព័ទ្ធដោយភាពចម្រូងចម្រាស មុនការជួបគ្នា លោក Van Gaal បាននិយាយថា កីឡាកររបស់លោកបានត្រៀមខ្លួនបានល្អជាងគូប្រជែងរបស់ខ្លួនសម្រាប់ការស៊ុតបាល់ប៉េណាល់ទី។ លោកក៏បាននិយាយផងដែរថា “Messi មិនបានប៉ះបាល់ទេ” នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមរបស់លោក នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក កាលពីឆ្នាំ ២០១៤។ អាហ្សង់ទីន ក៏ឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទី៕
ប្រភព ៖ AP
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


