ព័ត៌មានជាតិ
សម្ដេចតេជោស្នើបេក្ខជនបាក់ឌុបគួរជឿជាក់លើប្រព័ន្ធប្រឡងដែលរៀបចំដោយក្រសួងអប់រំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គប្បីជឿជាក់ និងទទួលយកលទ្ធផលនៃការប្រឡងនេះដែលក្រសួងអប់រំបានរៀបចំប្រព័ន្ធដ៏ត្រឹមត្រូវ។ សម្ដេច តេជោ ហ៊ុន សែន បានថ្លែងអំពាវនាវបែបនេះក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ។

ក្រោយការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ មានបេក្ខជនមួយចំនួនបានតវ៉ាឲ្យមានការពិនិត្យឡើងវិញចំពោះវិញ្ញាសារដែលបេក្ខជនទាំងនោះចាត់ទុកថាមានភាពមិនប្រក្រតី។
ទាក់ទិនករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «អ្នកប្រឡងគួរផ្ដល់នូវជំនឿទុកចិត្តនៃប្រព័ន្ធប្រឡងរបស់ក្រសួងអប់រំ ហើយបេក្ខជនគួរគោរពនូវការសម្រេចនានាដែលមានប្រព័ន្ធមួយដ៏ត្រឹមត្រូវ និងមិនអាចក្លែងបន្លំបាន ទេ»។
សម្ដេចតេជោបានបន្ថែមថា មានបេក្ខជនខ្លះទៀតប្រឡងជាប់ហើយ ប៉ុន្តែគ្រាន់តែមិនទទួលបាននិទ្ទេស A ក៏មកតវ៉ាដែរ ដើម្បីបាននិទ្ទេស A ហើយបានមកជួប និងទទួលរង្វាន់ពីសម្ដេចផ្ទាល់។ តែយ៉ាងណាក្ដី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យបេក្ខជនដែលបានប្រឡងជាប់ទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិក្នុងនាមជាអ្នកបន្តវេននៃកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


