Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញឈាម និងបាក់ធ្មេញ អត្ថន័យមិនអាក្រក់ដូចគិតទេ

បានផុស

នៅ

ប្រជាជនមួយចំនួន ជាប់មកជាមួយនូវផ្នត់គំនិតអវិជ្ជមាន រាល់ពេលដែលយល់សប្តិឃើញឈាម ឬឃើញខ្លួនឯងបាក់ធ្មេញ ព្រោះគេចាត់ទុកវាជាសំណាងអាក្រក់ ឬជាប្រផ្នូលនៃដំណឹងអាក្រក់។ យ៉ាងណាមិញ ជំនឿនៃយល់សប្តិទាំងពីរនេះ មិនអាក្រក់ដូចធ្លាប់គិតឡើយ ព្រោះជាទូទៅ វាជាប្រផ្នូលនៃសំណាងល្អនោះទេ។ ​ដូច្នេះ កុំទាន់មានការព្រួយបារម្ភ ហើយមកអានការបកស្រាយខាងក្រោមនេះសិន!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនបាក់ធ្មេញ៖ ក្នុងផ្នែកសរីរវិទ្យា សុបិនអំពីការបាត់បង់ធ្មេញគឺជាចិត្តសាស្ត្រខាងអារម្មណ៍ និងរាងកាយ ដែលមានន័យថា អ្នកកំពុងឈឺថ្កាត់ ឬមានបញ្ហាលំបាកចិត្ត រហូតកើតជាការឈឺចាប់ទៅដល់ដំណេក និងការយល់សប្តិ។

ចំពោះជំនឿនៅអាស៊ី សុបិនឃើញបាក់ធ្មេញ មានន័យថា សាច់ញាតិកំពុងប្រឈមនឹងបញ្ហា ឬមានជំងឺត្រូវចូលពេទ្យ។ ប៉ុន្តែជំនឿលោកខាងលិច បាក់ធ្មេញ ជានិមិត្តរូបនៃការកកើត ដែលវាគឺជាប្រផ្នូលល្អពាក់ព័ន្ធចំណូល​ ជាពិសេសអ្នកទើបបើករបរថ្មី នឹងរកស៊ីកាក់កបល្អប្រសើរ។

សុបិនឃើញឈាម៖ ឈាមក្នុងសុបិនច្រើនតែមានន័យល្អខាងទ្រព្យសម្បត្តិ ហើយវាក៏ជានិមិត្តសញ្ញានៃភាពរឹងមាំផងដែរ។ ប្រសិនបើឃើញអំពើហឹង្សានៅក្នុងសុបិន ដែលបណ្តាលឱ្យមានការបង្ហូរឈាម នោះមានន័យថា អ្នកនឹងត្រូវបានឡើងតំណែង ហើយបើឃើញខ្លួនឯងហូរឈាមមិនឈប់ ចំពោះស្ត្រី នោះមានន័យថា អ្នកនឹងជួបគូស្រករ ឬមានបុត្រ ចំណែកបុរសវិញ នឹងមានជម្លោះផ្លូវភេទ។

យ៉ាងណាក្ដី អត្ថន័យនៃសុបិនឃើញឈាម មិនអាចបកស្រាយដូចគ្នាទាំងអស់នោះទេ វាអាស្រ័យលើទិដ្ឋភាពនៃសុបិន និងផ្អែកតាមរាសីម្ចាស់សុបិនផងដែរ។ ប៉ុន្តែជាទូទៅ ឃើញឈាមក្នុងយល់សប្តិ អ្នកនឹងជួបលាភសំណាង ច្រើនជាងគ្រោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សុបិនឃើញឈាមរដូវ ចូរប្រយ័ត្ននូវហេតុភេទ ៥យ៉ាង

ចុចអាន៖ យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ​ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៦ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម