កីឡា
FIFA Club World Cup រកឃើញក្រុមឡើងទៅជួប Real Madrid ហើយ
ក្លិប Al Hilal SC របស់អារ៉ាប៊ីសាអូឌីត បានបំបាក់ក្រុមម្ចាស់ផ្ទះមារ៉ុក Wydad AC លទ្ធផល ៥-៣ ក្នុងការស៊ុតបាល់ប៉េណាល់ទី ដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup) នៅមារ៉ុក។

បន្ទាប់ពីបញ្ចប់តង់ទី ១ ដោយគ្មានគ្រាប់បាល់ ខ្សែការពារស្ដាំ Ayoub El Amloud បានបើកការស៊ុតបញ្ចូលទីសម្រាប់ Wydad នៅនាទី ៥២ ដោយការតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ពីកីឡាករ Jalal Daoudi។ ការប្រកួតបានអូសបន្លាយរហូតដល់ម៉ោងថែម នៃតង់ទី ២ នៅពេលដែលកីឡាករ Yahya Attiat-Allah បានទទួលការពិន័យដោយបាល់ប៉ះដៃ ជាហេតុនាំឲ្យ Al Hilal SC ទាត់បាល់ប៉េណាល់ទីបានសម្រេច ធ្វើឲ្យក្លិបអារ៉ាប៊ីសាអូឌីតតាមស្មើ។

លទ្ធផលស្មើគ្នាបានបន្តពេញម៉ោងបន្ថែម មុនពេលការប្រកួតឈានដល់ការស៊ុតបាល់ប៉េណាល់ទី ដែល Al Hilal អាចរកគ្រាប់បាល់ប៉េណាល់ទីទាំងអស់របស់ពួកគេ ខណៈកីឡាករ Attiat-Allah មិនអាចរកគ្រាប់បាល់បានមួយគ្រាប់ដំបូងឲ្យ Wydad។

ដោយឡែកមួយគូទៀត ក្រុមរបស់អេហ្ស៊ីប ក្លិប Al-Ahly ដែលបានឈ្នះប្រកួតជម្រុះដំបូង បានបន្តយកឈ្នះលើក្លិប Seattle Sounders នៃលីគកំពូលអាមេរិក (Major League Soccer) ឬជាក្រុមឈ្នះជើងឯកក្លិបទ្វីបអាមេរិកខាងជើង (CONCACAF Champions League) ដោយលទ្ធផល ០-១ កើតចេញពីការទាត់ចូលតែ ១ គ្រាប់គត់ ដោយកីឡាករ Magdy នៅនាទី ៨៨ គ្រប់គ្រាន់ ដើម្បីបញ្ជូនក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដូច្នេះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមរបស់ប្រេស៊ីល Flamengo នឹងត្រូវជួប Al Hilal SC របស់អារ៉ាប៊ីសាអូឌីត នាថ្ងៃទី ០៧ កុម្ភៈខាងមុខ ខណៈ ក្រុមរបស់អេហ្ស៊ីប ក្លិប Al-Ahly នឹងត្រូវជួប Real Madrid របស់អេស្ប៉ាញ នាថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


