ព័ត៌មានជាតិ
អាមេរិក បណ្ដុះបណ្ដាល ពី ការការពារ ចងក្រងឯកសារ អំពើចោរកម្មលើសម្បត្តិវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃ ស្តីពី ការការពារ ការត្រួតពិនិត្យ និងការចងក្រងឯកសារ នៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា -Training Course on Cambodia Site Protection and Looting Documentation។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ប្រារព្ធឡើងចាប់ពីនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភមូលនិធិដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ប៉ែន មុន្នីមករា រដ្ឋលេខាធិការ និងជាតំណាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គភាពFBI, Legal Attache, FBI Cambodia, និងមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការមរតកវប្បធម៌ខ្មែរ ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីក្រសួង ស្ថាប័ន អង្គភាពមួយចំនួនដែលមានសមត្ថកិច្ចការពារ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ