ព័ត៌មានជាតិ
ផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញដូរគ្រឿងញៀនទម្ងន់១៥,៣៥៨.៦៥ក្រាម
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លើបុរសជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទប្រកាន់ « រក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀន »។
ជនជាប់ចោទឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនធុនធ្ងន់នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចបានចាប់ជនល្មើសនៅចំណុចស្តុបណតប្រ៊ិត លើផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២០ ដោយមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥,៣៥៨.៦៥ក្រាម គឺទម្ងន់ជាង ១៥គីឡូក្រាម ៕
ដោយ ៖ មករា
សូមចុចអាន ៖ ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ បានឈានដល់ដំណាក់កាលលើសមធ្យម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


