ព័ត៌មានជាតិ
ជនជាតិចិន១៦នាក់ទៀត ត្រូវបានបណ្តេញចេញនិងហាមចូលកម្ពុជារយៈពេល៣ឆ្នាំ
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ថា ជនជាតិចិនចំនួន១៦នាក់ ដែលបានបណ្តេញចេញពីកម្ពុជា គឺមានជាប់ពាក់ព័ន្ធនឹងបទល្មើសបង្ករបួសស្នាមដោយចេតនា និងបង្ខាំងមនុស្សជម្រិតទារប្រាក់។

លោកឧត្តមសេនីយ៍ឯកបន្តថា ការបណ្តេញនេះ ធ្វើឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ តាមជើងយន្តហោះលេខ ZH9046 វេលាម៉ោង ១៦និង៣០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទៅប្រទេសដើមវិញ។

លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា ការបណ្តេញចេញនេះយើងបានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងសមត្ថកិច្ចនគរបាលសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។

លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២០នេះ ជនជាតិចិន ដែលកម្ពុជា បានបណ្តេញ មានចំនួន ៣,១១៣នាក់ ក្នុងនោះមានស្រី៥២៤នាក់។ ជនជាតិចិនប្រមាណជាង៣ពាន់នាក់ដែលបណ្តេញចេញពីកម្ពុជានេះ ភាគច្រើន ប្រព្រឹត្តបទល្មើសដូចជា ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងអនឡាញ ការស្នាក់នៅខុសច្បាប់ និងការលួចឆ្លងដែនខុសច្បាប់ជាដើម៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


