Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រឈមមុខនឹងសត្រូវពីរ ក្នុងពេលតែមួយ

បានផុស

នៅ

ជិតមួយឆ្នាំក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, មនុស្សរាប់សែននាក់បានស្លាប់ ហើយជិត១៧.៦លាននាក់ ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

ខណៈរដ្ឋាភិបាលអ៊ុយក្រែន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីនោះ ទីក្រុងកៀវ ក៏កំពុងប្រឈមមុខនឹងសត្រូវមួយផ្សេងទៀតដែលបានវាយលុកប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ នោះគឺអំពើពុករលួយ។

ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ អាជ្ញាធរអ៊ុយក្រែនបានឆ្មក់ចូលផ្ទះរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អស់ជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក៏នឹងត្រូវជំនួសតំណែងផងដែរ បន្ទាប់ពីអ្នកកាសែត និងសកម្មជនរកឃើញថា ក្រសួងការពារជាតិ បានទិញស្បៀងសម្រាប់ទាហានក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។

ថ្វីបើសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ បានសន្យាថានឹងបន្តជួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែអ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួននៅលោកខាងលិច បានចង្អុលទៅអំពើពុករលួយនៅក្នុងប្រទេសនេះ ហើយចោទសួរថាតើ អ៊ុយក្រែនបានធ្វើល្អជាមួយជំនួយដែលខ្លួនទទួលបានដែរឬអត់។

លោក Volodymyr Dubovyk សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Mechnikov National University ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែន បានប្រាប់ Al Jazeera ថា “ពិតជាមានទំនាក់ទំនងរវាងចលនាប្រឆាំងអំពើពុករលួយ និងបំណងប្រាថ្នារបស់លោក Zelenskyy ក្នុងការរក្សាជំនួយផ្នែកយោធារបស់លោកខាងលិចមែន”។

លោក Dubovyk និយាយថា “Zelenskyy យល់ថា គាត់គួរតែដោះស្រាយបញ្ហានេះឲ្យបានលឿន និងដោយម៉ឺងម៉ាត់ជាទីបំផុតមិនបង្អង់យូរ ហើយគាត់យល់ថា មានមនុស្សនៅក្នុងសហរដ្ឋអាមេរិក និងលោកខាងលិចដែលហៅអ៊ុយក្រែនថា ពុករលួយហួសហេតុ។ ការ​ភ័យ​ខ្លាច​ដ៏​អាក្រក់​បំផុត​របស់​អ៊ុយក្រែន​គឺ​ថា ​អាមេរិក​ និង​លោក​ខាង​លិច​នឹង​បោះ​បង់​ចោលខ្លួន​ ហើយ​លំហូរ​នៃ​អាវុធ​នឹង​បញ្ឈប់​”។

នៅឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៨ពាន់លានដុល្លារដល់អ៊ុយក្រែន ជាជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌រួមបញ្ចូលគ្នា។

កាលពីខែមករា តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោកស្រី Marjorie Taylor Greene បានហៅអ៊ុយក្រែនថា ជាប្រទេសពុករលួយបំផុតមួយនៅក្នុងពិភពលោក ហើយកាលពីខែវិច្ឆិកាឆ្នាំមុន លោកស្រី Greene ក៏បានណែនាំសេចក្តីសម្រេចមួយនៅក្នុងសភាអាមេរិកផងដែរ ដោយអំពាវនាវឲ្យមានសវនកម្មលើជំនួយទាំងអស់ ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រមុខណាតូ ថា ការវាយលុកថ្មីរបស់រុស្ស៊ី ចាប់ផ្តើមហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម