ព័ត៌មានជាតិ
គម្រោងប្រវត្តិសាស្ត្រជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅសមុទ្រត្រៀមដាក់ទៅគណៈរដ្ឋមន្ត្រី
គម្រោងប្រវត្តិសាស្ត្រជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ត្រៀមដាក់ទៅគណៈរដ្ឋមន្ត្រី បន្ទាប់ពីសិក្សាលម្អិតរួចរាល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ ២០២៣ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា គម្រោងធ្វើផ្លូវទឹកប្រវត្តិសាស្ត្រជីកព្រែកតភ្ជាប់ទន្លេបាសាក់តភ្ជាប់ទៅសមុទ្របានសិក្សារយៈពេល២ ឆ្នាំកន្លងមកបានបញ្ចប់រួចរាសល់ និងត្រឹមដាក់ជូនទៅគណៈរដ្ឋមន្ត្រីសម្រេច។

លោកថា បើសាងសង់គម្រោងនេះបាននឹងប្ដូរមុខមាត់ ព្រមទាំងការដឹកជញ្ជូនតាមផ្លូវទឹកទៅសមុទ្រដោយការប្រើទន្លេបាសាក់មួយថែមទៀត ដើម្បីកាត់បន្ថយចម្ងាយ នៃការដឹកជញ្ជូន កាត់បន្ថយតម្លៃ និងកាត់បន្ថយនិតិវិធី។
ផ្លូវទឹករបស់កម្ពុជាមានព្រែកដែលតភ្ជាប់ពីទន្លេមេគង្គមកទន្លេបាសាក់ និងប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រមួយចំនួន ដូចជាទន្លេបាសាក់ជ្រៅ កន្លែងខ្លះទឹករាក់នៅរដូវប្រាំង ខណៈរដ្ឋាភិបាលនឹងស្ដារព្រែក ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងជីកព្រែកថ្មីចម្ងាយ ៧ គីឡូម៉ែត្រ ទឹកនេះ នឹងទៅដល់ខេត្តកែបតែម្ដង។
បើតាមលោករដ្ឋមន្ត្រីការសិក្សាលម្អិតជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ជាមួយក្រុមហ៊ុនកន្លងមកនេះបញ្ជាក់ថា ទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់គឺកម្ពុជាអាចធ្វើបាន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះថ្លែងថា៖ «បើយើងប្រើផ្លូវនេះ តើនឹងបាត់ទឹកទន្លេមេគង្គ ឬទេ? តើធ្វើឱ្យបឹងទន្លេសាបឬទឹកអស់ត្រី ឬទេ បើយើងធ្វើឱ្យទឹកនេះហូរទៅសមុទ្រ? ចម្លើយថា អត់មានពាក់ព័ន្ធនឹងបច្ចេកទេសទេ ។ ទឹកដែលយកទៅប្រើប្រាស់តិចជាង ២ ភាគរយ ដែលហូរចេញតិចជាង ២ ភាគរយ»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ដោយសារគេមានបច្ចេកទេសដាក់ទ្វារទឹកមួយនៅព្រែកដែលតភ្ជាប់ពីទន្លេមេគង្គមកទន្លេបាសាក់ ទ្វារទឹកមួយនៅតាកែវ ទ្វាទឹកមួយនៅកែប ដូច្នេះមិនមានបាត់ទឹកនោះទេ ព្រមទាំងអាចជួយការលិចលង់នៅខេត្តកំពង់ស្ពឺ តាកែវ បានទៀតផងដោយសារខែវស្សាទឹកហូរចូលព្រែក ខណៈការរាំងស្ងួតក៏លែងមាន ដោយសារមានទឹក។
សូមជំរាបថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅសមុទ្រនេះ នឹងជួយកាត់បន្ថយពេលវេលា តម្លៃដឹកជញ្ជូន កាត់បន្ថយនិតិវិធី ហើយផ្លូវនេះក្លាយជាផ្លូវទេសចរដ៍ធំមួយ ថ្មីមួយពីភ្នំពេញទៅកែប៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


