Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ពិនិត្យសំណើការសុំផ្លាស់ប្ដូរកន្លែងធ្វើការ​របស់មន្ត្រីមន្ទីរសុខាភិបាល

បានផុស

នៅ

ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានបើកកិច្ចប្រជុំពិ​និត្យពិភាក្សា​លើការតែងតាំងប្រគល់ភារកិច្ច និងការផ្លាស់ប្ដូរកន្លែងធ្វើការងារ​មន្ត្រីរាជការមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅការផ្លាស់ប្ដូរ ការតែងតាំងមុខតំណែងរបស់មន្ត្រីរាជការ ជាកិច្ចការធម្មតាទៅតាមតម្រូវការចាំបាច់របស់ស្ថាប័ននីមួយៗ ក៏ដូចជាទៅតាមស្ថានភាពរបស់គ្រួសារផងដែរ។

លោកអភិបាលរងខេត្ត បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត  ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែន​ការយុទ្ធសាស្រ្ដរបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួល​បានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ លោក ម៉ែន អេង បានក្រើនរំលឹក ចំពោះមន្រ្តី ដែលត្រូវបានផ្លាស់ប្តូរមកបម្រើការងារកន្លែងថ្មី ត្រូវបន្តការ​សហការ និងមានទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាព​ដែលជាបច្ច័យជួយជំរុញនូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម និងសូមយក​ឱកាសនេះ ជូនពរឲ្យលោកទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផលល្អៗបន្ថែម​ទៀតក្នុងមុខនាទីនេះនៅកន្លែងថ្មីនាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះក៏មានការពិនិត្យលើសំណើការសុំផ្លាស់ប្ដូរកន្លែង​ធ្វើការរបស់មន្ត្រីរាជការរបស់​មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ទាំងអស់ចំនួន ៩នាក់ នៅក្នុងនោះសុំទៅក្រៅខេត្ត១នាក់៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម