ព័ត៌មានជាតិ
ផ្ទះចិញ្ចឹមត្រចៀកកាំ ត្រូវសង់ចម្ងាយយ៉ាងតិច ២ គីឡូម៉ែត្រពីទីប្រជុំជននៅខេត្តកោះកុង
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីម្សិលមិញនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំដល់អ្នកប្រកបអាជីវកម្មចិញ្ចឹមត្រចៀកកាំ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវសង់ផ្ទះត្រចៀកកាំចម្ងាយ ២ គីឡូម៉ែត្រពីទីប្រជុំជនដើម្បីកាត់បន្ថយផលរំខានផ្សេងៗ។

ជុំវិញបញ្ហានេះ លោក សុខ សុទ្ធី បានមានប្រសាសន៍ថា ដោយមើលឃើញពីផលប៉ះពាល់និងការរំខានមួយចំនួន ពីផ្ទះត្រចៀកកាំ ពិសេសគឺភាពរីកចម្រើននៃចំនួនមនុស្សក្នុងខេត្ត ហេតុដូចនេះទើបកាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តបានដាក់ចេញសេចក្ដីណែនាំមួយទៅដល់អ្នកពាក់ព័ន្ធគ្រប់ក្រុងស្រុកឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យបានយល់ដឹងពីការគ្រប់គ្រងនិងការសាងសង់ផ្ទះត្រចៀកកាំ។
លោកបញ្ជាក់ថា រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំឱ្យអ្នកធ្វើផ្ទះត្រចៀកកាំ ត្រូវសាងសង់ចម្ងាយយ៉ាងតិច ២ គីឡូម៉ែត្រពីទីប្រជុំជន។

លោក សុខ សុទ្ធី បន្តថា មុខរបរផ្ទះត្រចៀកកាំគឺជាមុខរបរចម្បងសំខាន់ទីពីររបស់ប្រជាជន។ យ៉ាងណាមិញដោយមើលឃើញថា ការរំខានក៏មិនប៉ះពាល់អីធ្ងន់ធ្ងរ ចំពោះសំណង់អាជីវកម្មផ្ទះត្រចៀកកាំដែលបានសាងសង់មុនចេញសេចក្តីណែនាំ អាជ្ញាធរក៏មិនមានគោលការណ៍តម្រូវឲ្យរើចេញពីទីតាំងចាស់នោះដែរ។

លោក សុខ សុទ្ធីបានបន្ថែមថា ប្រជាជនខេត្តកោះកុងក្រៅពីប្រកបរបរធ្វើផ្ទះត្រចៀកកាំ ក៏មានដាំដុះដំណាំគួបផ្សំផ្សេងទៀតទាំងរយៈពេលវែង មធ្យម និងខ្លី ដើម្បីធានាចំណូលប្រចាំថ្ងៃមានដូចជា ចេក ដូង កៅស៊ូ អំពៅ ស្វាយចន្ទី ធូរេន និងសាវម៉ាវជាដើម។ ភាគច្រើននៃការដាំដុះនេះ នៅតាមបណ្ដាស្រុកក្នុងខេត្តដូចជាស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកមណ្ឌលសីមា ដែលមានសក្ដានុពលយ៉ាងល្អប្រសើរសម្រាប់ការដាំដំណាំហូបផ្លែ និងកសិកម្មផ្សេងៗទៀត៕
អត្ថបទ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


