សុខភាព
ស្វែងយល់ពីជំងឺទឹកចូលស្រោមសួត!
ជំងឺទឹកចូលស្រោមសួត គឺជាការដក់ទឹកនៅចន្លោះស្រោមសួតទាំងពីរ (Pleural effusion) ដែលខុសស្រឡះពីជំងឺដក់ទឹកក្នុងសួត ដែលមានការចាល់ជាតិទឹកក្នុងថង់ខ្យល់ (Acute Pulmonary Edema)។

ក) តើជំងឺនេះមានរោគសញ្ញាដូចម្តេច?
– ក្អកស្ងួត ជាពិសេសនៅពេលប្តូរជំហរខ្លួន ដូចជាក្រោកពីដេក ឬ ផ្អៀងខ្លួនជាដើម
– ហត់
– ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុនៃជំងឺនីមួយៗ

ខ) ហេតុអ្វីបានមានជំងឺទឹកចូលសួត?
មូលហេតុមានច្រើនដែលភាគច្រើនគេជួបញឹកញាប់មានដូចជា
– រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម
– ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម
– ជំងឺក្រិនថ្លើម
– និងមូលហេតុផ្សេងៗជាច្រើនទៀត

គ) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមសញ្ញាណគ្លីនិកល្អិតល្អន់ និងបន្ថែមដោយមធ្យោបាយថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងក៏អាចធ្វើការថតស្គែនសួត។ ភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួត ដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។ ទាំងអស់នេះ សុទ្ធតែជាមធ្យោបាយ ដែលមាននាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត។

ឃ) ការព្យាបាល
ការព្យាបាល គឺអាស្រ័យទៅលើមូលហេតុផ្សេងៗដែលបង្កឲ្យមានជំងឺនេះ។

បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបង្ការបាន!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


