កីឡា
គ្រូព្រះខ័នរាជស្វាយរៀងបញ្ជាក់ ៖«Nick Taylor នឹងបានលេងថ្ងៃអាទិត្យនេះ»
ក្លឹបព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅសួរសុខទុក្ខក្លឹបអង្គរថាយហ្គឺរវេលាម៉ោង៣:៤៥នាទី រសៀលងថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប សម្រាប់ការប្រកួតសប្តាហ៍ទី៣នៃខេមបូឌានលីគខាបដែលនឹងមានការផ្សាយផ្ទាល់នៅលើផេក«កម្ពុជាថ្មី»។

សម្រាប់ការប្រកួតសប្តាហ៍ទី៣របស់ម្ចាស់ផ្ទះអង្គរថាយហ្គឺរ ប៉ុន្តែជាសប្តាហ៍ទី២របស់ភ្ញៀវព្រះខ័នរាជស្វាយរៀង នឹងមានវត្តមានកីឡាករខ្មែរ-អាមេរិក Nick Taylor បានលេងនៅលើទីលាន បន្ទាប់ពីមានការសម្របសម្រួលតាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការទទួលបានឱកាសចូលលេងនេះ ស្របពេល កីឡាករអាយុក្រោម២២ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង៦រូបត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំដើម្បីទៅហ្វឹកហាត់នៅប្រទេសថៃ ដូច្នេះព្រះខ័នរាជស្វាយរៀងខ្វះកីឡាករក្នុងការប្រកួត។
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបញ្ជាក់មក«កម្ពុជាថ្មី»ថា ៖«Nick Taylor នឹងបានលេងនៅពេលព្រះខ័នរាជស្វាយរៀងប្រកួតជាមួយអង្គរថាយហ្គឺរនាថ្ងៃអាទិត្យនេះ»។

ក្នុងនាមជាគ្រូបង្វឹក លោកបានរីករាយដែលការសម្របសម្រួលផ្តល់ឲ្យសមាជិកថ្មីឆាប់បានចូលលេងបែបនេះ។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថាតើរូបគេអាចនឹងជាប់ជម្រើស១១នាក់ដំបូង ឬប្តូរចូលនៅវគ្គទីពីរ។
ឆ្លងកាត់ពីរប្រកួតកន្លងមក អង្គរថាយហ្គឺរមិនទាន់ស្គាល់ជ័យជម្នះទេ បន្ទាប់ពីស្មើសូលទីលូអង្គរ ០-០ និងចាញ់អាយអេសអាយ ដង្កោសែនជ័យ ២-៤ ខណៈ១ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ចាញ់ភ្នំពេញក្រោន ១-០៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


