Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ព្រមានថា បើអាមេរិកនៅតែបន្តអរិភាព នោះគឺស្មើនឹងការប្រកាសសង្គ្រាម

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង ​បាន​ព្រមាន​អាមេរិក​ថា ការអនុវត្ត​​អរិភាព​និងការ​ញុះញង់ជាបន្ត​របស់​ខ្លួនមិន​គោរព​ចំពោះ​ការ​តវ៉ា​ម្តង​ហើយ​ម្តងទៀតរបស់ទី​ក្រុង​ព្យុងយ៉ាង ​អាច​នឹង​ត្រូវ​បានចាត់ទុក​ថា​ជា “ការ​ប្រកាស​សង្រ្គាម”។ ការព្រមាននេះ ធ្វើឡើងដោយលោក Kwon Jong-gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “មធ្យោបាយតែមួយគត់ដើម្បីបំបាត់វដ្តដ៏កាចសាហាវ នៃការកើនឡើងភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ជុំវិញនោះ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវបោះបង់ចោលផែនការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូង ហើយបញ្ចប់ការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត”។

ក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោក Kwon Jong-gun ក៏បានបរិហារផងដែរចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបើកសម័យប្រជុំស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ដោយចោទថា ក្រុមប្រឹក្សានេះត្រូវបានអាមេរិក យកធ្វើជាឧបករណ៍។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅថ្ងៃទី២៤ខែកុម្ភៈ, កងទ័ពប្រជាជនកូរ៉េ បានបាញ់សាកល្បងមីស៊ីល Hwasal-2 ចំនួន៤គ្រាប់ចេញពីទីក្រុង Kim Chaek ភាគឦសាន សំដៅទៅសមុទ្រជប៉ុន។

ការបាញ់បង្ហោះនេះធ្វើឡើង ចំពេលនៃសមុទ្ធសង្គ្រាមដែលរៀបចំដោយមន្ទីរបញ្ចកោណ ដោយមានការចូលរួមពីកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង។ សមយុទ្ធនោះ គឺផ្តោត​លើ​សេណារីយ៉ូ​សម្មតិកម្ម​នៃ​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ កូរ៉េ ខាង ជើង បាញ់ មីស៊ីល៤គ្រាប់ ដើម្បី បង្ហាញ សមត្ថភាព វាយ ប្រហារ នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម