ព័ត៌មានអន្ដរជាតិ
ហេតុផលតែមួយគត់ ធ្វើឲ្យចំណូល Twitter ឆ្នាំ ២០២២ ធ្លាក់ចុះខ្លាំង
កាសែត Wall street អាមេរិកចុះផ្សាយកាលពីថ្ងៃសុក្រថា ប្រាក់ចំណូលរបស់ Twitter និងប្រាក់ចំណូលដែលបានកែតម្រូវក្នុងខែធ្នូឆ្នាំ ២០២២ បានថយចុះប្រហែល ៤០ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូឆ្នាំ ២០២១។

ការធ្លាក់ចុះចំណូលនេះ បណ្តាលមកពីហេតុផលតែមួយគត់ នោះគឺអ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការចំណាយផ្សព្វផ្សាយរបស់ពួកគេជាមួយ Twitter បន្ទាប់ពី Elon Musk គ្រប់គ្រងជាផ្លូវការ។ តាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវការផ្សាយពាណិជ្ជកម្ម – Standard Media Index បានបង្ហាញចំណូល Twitter កាលពី ខែធ្នូ ធ្លាក់ចុះអស់ ៧១ភាគរយ។
គួរបញ្ជាក់ថា នៅថ្ងៃ ២៧ ខែតុលា លោក Musk ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយលោកបានធ្វើការផ្លាស់ប្តូរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រួមទាំងបញ្ឈប់នាយកប្រតិបត្តិ Twitter និងកាត់បន្ថយបុគ្គលិកអស់ជាច្រើននាក់។ ជាពិសេស លោកបានកែប្រែថ្មីដោយតម្រូវឱ្យអ្នកប្រើប្រាស់ បង់លុយប្រចាំខែដើម្បីទទួលបាន Blue Tick៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ The Hindu
ចុចអាន៖ មតិភាគច្រើនបោះឆ្នោតឲ្យ Elon Musk ចុះចេញពីតំណែង Twitter

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន