Connect with us

KPT+

អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ៦ យ៉ាង នៃសាប៊ូដុំទឹកដោះពពែ

បានផុស

នៅ

ការប្រើប្រាស់ទឹកដោះពពែក្នុងគ្រឿងសម្អាងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាប៊ូទឹកដោះពពែមានទាំងជាតិខ្លាញ់ឆ្អែតនិងខ្លាញ់មិនឆ្អែតធ្វើឲ្យវាមានលក្ខណៈស្រទន់សម្រាប់បំប៉នស្បែក ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៦ យ៉ាងរបស់សាប៊ូទឹកដោះពពែ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លាងសម្អាតស្រាលៗ

សាប៊ូទឹកដោះពពែមានបរិមាណខ្លាញ់ច្រើន ជាពិសេសអាស៊ីត caprylic ដែលអនុញ្ញាតឱ្យសម្អាតភាពកខ្វក់ និងកម្ទេចកំទីថ្នមៗដោយមិនយកអាស៊ីដខ្លាញ់ធម្មជាតិចេញពីស្បែក ។

២. សម្បូរទៅដោយសារធាតុចិញ្ចឹម

ទឹកដោះពពែសម្បូរទៅដោយអាស៊ីដខ្លាញ់ និងកូលេស្តេរ៉ុលដែលបង្កើតបានជាផ្នែកធំនៃភ្នាសស្បែក។ លើសពីនេះវាជាប្រភពដ៏ល្អនៃវីតាមីន A ដែលជាវីតាមីនរលាយជាតិខ្លាញ់មានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់ វាក៏ជាប្រភពនៃសារជាតិ សេលេញ៉ូម ដែលជាសារធាតុរ៉ែជួយដល់ភ្នាសស្បែកឲ្យមានសុខភាពល្អផងដែរ ។ 

៣. ជួយផ្ដល់សំណើម

ជាធម្មតារបាំងខ្លាញ់នៃស្បែករបស់អ្នកជួយទប់ជាតិសំណើម នោះជាមូលហេតុដែលកម្រិតជាតិខ្លាញ់ទាបអាចនាំឱ្យស្ងួត រលាក និងតឹង ។ កម្រិតកូលេស្តេរ៉ុល និងអាស៊ីដខ្លាញ់ខ្ពស់ក្នុងសាប៊ូទឹកដោះពពែ អាចជំនួសជាតិខ្លាញ់ដែលបាត់បង់ និងរក្សាជាតិទឹកបានល្អប្រសើរ ។ 

៤. ជម្រុះកោសិកាចាស់ៗបែបធម្មជាតិ

សាប៊ូ​ទឹកដោះពពែ​មាន​អាស៊ីដ Alpha-hydroxy (AHAs) ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទដូចជា ស្លាកស្នាម និងស្នាមអុជខ្មៅ ដោយសារសមត្ថភាពធម្មជាតិរបស់វាក្នុងការជម្រុះកោសិកាចេញ ។

៥. ទ្រទ្រង់ microbiome ស្បែក

សាប៊ូនេះអាចលាងសម្អាតជាតិកខ្វក់ដោយស្រទន់ដោយ​មិន​​កម្ចាត់​ជាតិ​ខ្លាញ់​ធម្មជាតិ ឬ​បាក់តេរី​​ល្អពី​​ស្បែក​អ្នក​ឡើយ ហើយវាមានឥទ្ធិពលប្រឆាំងនឹងការរលាកស្បែកទៀតផង ។

៦. ការពារការឡើងមុន

អាស៊ីដឡាក់ទិកក្នុងសាប៊ូជម្រុះកោសិកាងាប់ដោយថ្នមៗ ជួយការពារការកើតមុនដោយជម្រះភាពកខ្វក់ ប្រេង និងខ្លាញ់លើសពីរន្ធញើស ។ 

សាប៊ូទឹកដោះពពែភាគច្រើនផលិតដោយដៃ ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពរបស់វាយើងអាចរកបាននៅតាមហាងលក់តូចៗ និងតាមអ៊ីនធឺណិតជាដើម ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ទឹកដោះគោ និងទឹកដោះពពែ ខុសប្លែកគ្នា បែបណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

ក្រុមហ៊ុននាំចេញអង្ករកម្ពុជានឹងចូលរួម​ពិព័រណ៍ម្ហូបអារហារជាលើកដំបូងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

សេដ្ឋកិច្ច៣ នាទី មុន

ប្រជាជន​វៀតណាម​សម្រុក​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​កូរ៉េខាង​ត្បូង​ ដោយ​កើន​លើស​កូតា​ដល់​ទៅជិត​​៣​ដង​

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អាហ្រ្វិកខាងត្បូង ជំរុញតុលាការ ICJ បញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah

ព័ត៌មានជាតិ៨ នាទី មុន

លោក នឹម ចន្ទតារា និងលោក យឺម ស៊ីណន នាំគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ៦០នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ នាទី មុន

រឿងFBI តាមចាប់ឃាតករខ្មែរសញ្ជាតិអាមេរិក៖ អ្នកនាំពាក្យ ឆ្ងល់ថា ហេតុអ្វីFBI ចាប់មិនបាន រហូតឱ្យរត់មកដល់កម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម