ជីវិតកម្សាន្ដ
៦ ចំណុច ដែល សុខ ស្រីនាង នៅតែជាតារាក្នុងដួងចិត្តអ្នកគាំទ្រ ទោះស្ងប់ស្ងាត់សិល្បៈ
ថ្វីត្បិតបច្ចុប្បន្នតារាចម្រៀងស្រីសំឡេងស្រទន់អ្នកនាង សុខ ស្រីនាង ហាក់ស្ងប់ស្ងាត់ពីសិល្បៈ និងកាន់តែមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នាងនៅតែរក្សាបានដូចដើម។

ជាការពិត សុខ ស្រីនាង មកទល់ពេលនេះនាងមានអាយុប្រមាណជិត ៤០ ឆ្នាំហើយ។ ហើយអ្នកនាង សុខ ស្រីនាង ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ នាងក៏ទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារ។

ចាប់អារម្មណ៍មកមើលនូវលក្ខណៈពិសេសចំនួន ៦ ចំណុច ដែលត្រូវបានគេទម្លាយថា សុខ ស្រីនាង ជាតារាមានប្រជាប្រិយភាពមិនថមថយ គឺបើតាមប្រភពពីទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Mario Travel បានបង្ហាញថា ខ្ញុំស្រលាញ់ការគិតគាត់ អត្តចរិតគាត់ គឺមានចំណុចខ្លះដូចខ្ញុំ គឺជាមនុស្ស,១.មិនសូវចេះអួតអាងរៀបរាប់នូវអ្វីដែលខ្លួនមាន។ ២.មិនសូវខ្វាយខ្វល់ជីវិតអ្នកដទៃ(មិនចូលចិត្តនិយាយអាក្រក់ពីអ្នកណា)។ ៣.ជីវិតការរស់នៅចូលចិត្ត private គ្មានអីចាំបាច់ដែលត្រូវប្រាប់រឿងខ្លួនឯងទៅប្រាប់អ្នកដទៃ។ ៤.គ្មានពេលគិតរឿងអវិជ្ជមាន។ ៥.ចូលកន្លែងណាដែលស្ងាត់ៗ មិនចូលចិត្តមនុស្សច្រើន និង ៦.ប្រយ័ត្នខ្លួនគ្រប់ពេលវេលា។

ប្រភពបន្ថែមថា សរុបមក នឹកចែណាស់ រូបថតមួយនេះមិនចាំបាច់សរសេរថាជាថ្ងៃអ្វី ដឹងត្រឹមតែជាថ្ងៃដែលល្អទៅបានហើយ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រខ្លះទៀតបានជំរុញឲ្យអ្នកមេម៉ាយ សុខ ស្រីនាង បង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈច្រើនឡើងវិញផងដែរ។

ប្រាកដណាស់ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែ សុខ ស្រីនាង គឺជាអ្នកចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ផងដែរ។ លើសពីនេះ គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្ដី តែសម្រស់ សុខ ស្រីនាង នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំង សម្រាប់ក្រសែភ្នែកអ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ