ព័ត៌មានជាតិ
ពលរដ្ឋរស់ក្នុងស្រុកមង្គលបូរី ព្រួយបារម្ភខ្វះទឹកប្រើប្រាស់ ដោយសារទឹកស្ទឹង ស្រះ បឹង បួរ ចាប់ផ្តើមរីងហួត
ប្រជាពលរដ្ឋរស់ក្នុងស្រុកមង្គលបូរី មានការព្រួយបារម្ភខ្លាំងខ្លាចខ្វះទឹកប្រើក្នុងរដូវប្រាំងឆ្នាំនេះ ដោយសារស្ទឹង ស្រះ បឹង បួរ រីងហួតយ៉ាងឆាប់រហ័ស ។ប៉ុន្តែមន្ត្រីជំនាញវិញថាមិនខ្វះទេទឹកប្រើប្រាស់ទេ និងថាផ្នែកខ្លះ រីងហួតឆាប់រហ័ស ដោយសារអ្នកធ្វើស្រែប្រាំងបូមទឹកដាក់ស្រែច្រើនពេក។
ក្រោយពីដឹងថា នៅស្រុកមង្គលបូរី ស្ទឹង ស្រះ បឹង បួរ រីងហួតយ៉ាងកំហុកនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរ ដោយ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីមូលដ្ឋាន ចុះពិនិត្យ សំណង់ស្ទាក់ទឹកមួយកន្លែង ក្នុងស្ទឹងក្នុងស្រុកមង្គលបូរី នៅចំណុចវត្តគយម៉ែង និងចំណុចភូមិចម្ការចេក ឃុំគយម៉ែង ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងបរិភោគ។

លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គម្រោងធ្វើទំនប់ទឹក នេះក្នុងគោលបំណងដោះស្រាយបន្ទាន់ ដើម្បើស្ទាក់ ទឹកដែលអាចបង្ហូរពីដងស្ទឹងមង្គលបូរី ផ្នែកខាងលើយកមកស្តុកទុក សម្រាប់បម្រុងទុក ផ្គត់ផ្គង់ប្រើប្រាស់ និងបរិភោគ នារដូវប្រាំង ពីខែមីនា ដល់ខែឧសភា ឬមិថុនាខាងមុខ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងធ្វើទំនប់ស្ទាក់ទឹកក្នុងស្ទឹងនោះ មន្ត្រីជំនាញ និងអាជ្ញាធរ បានសិក្សាហើយ មាន ២ កន្លែង គឺទី១នៅត្រង់ វត្តគយម៉ែង និងទី២ត្រង់ភូមិចម្ការចេក ក្នុងភូមិសាស្ត្រឃុំគយម៉ែង សំណង់ទំនប់ ១ កន្លែងៗ មានកម្ពស់ត្រឹម ១,៣ ម៉ែត្រប៉ុណ្ណោះ។

លោក រ័ត្ន ដាស៊ីណង់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ស្ថានភាពទឹកក្នុងស្ទឹង មង្គលបុរី បានរីងខះ ស្ងួត ដោយអន្លើ ឬជាកង់ៗក្នុងបណ្តាឃុំនានា ដែលនៅបណ្តោយ ស្ទឹង តាំងពីដើមឆ្នាំ២០២៣ មកម្ល៉េះ ។
លោកបានបន្តថា រាល់ឆ្នាំ ក៏រីងខះទឹកដូច្នេះដែរ ប៉ុន្តែលោក និងពលរដ្ឋ អះអាងថា គ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុនេះ មិនបង្កឲ្យពលរដ្ឋ រស់នៅតាមបណ្តោយ ដងស្ទឹង ពឹងលើទឹកស្ទឹងនោះទេ មិនមានបញ្ហាធ្ងន់ធ្ងរនោះទេត្បិតអី ពលរដ្ឋមានទឹកស្អាតសហគមន៍ និងពីបណ្តាញសេវាករ ទឹកស្រះ ឬប្រឡាយ បឹង បួរ បម្រុងទុកផងដែរ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលរដ្ឋបានរៀនរស់ជាមួយ ស្ថានភាពដែលស្ទឹងមង្គលបូរី ត្រូវរីងខះទឹកបែបនេះ ជាច្រើនឆ្នាំមកហើយ ពោលគឺ ពលរដ្ឋមិនពឹងផ្អែកទាំងស្រុង លើទឹកស្ទឹង ដូចពីអតីតកាលនោះឡើយ ។ទោះជារស់នៅបណ្តោយដងស្ទឹងមែន ក៏ពលរដ្ឋពឹងលើទឹកអណ្តូង ស្រះ ប្រឡាយ និងទឹកស្អាតរបស់ក្រុមហ៊ុន ដែលគេមានអាង ឬស្រះធំៗ ស្តុកទឹកទុក ផលិត ។ មូលហេតុដែលនាំឲ្យស្ទឹងធំបង្អស់ទី១ ក្នុងស្រុកមង្គលបូរី រីងខះ តែរាល់ឆ្នាំនោះ មកពី ១ការបូមទឹកធ្វើស្រូវប្រាំង ដែលលើសផែនការ ២កត្តាបម្រែបម្រួលអាកាសធាតុ ៣ សំណង់ស្ទាក់ទឹក មិនទាន់គ្រប់គ្រាន់ ឬមិនស្របបច្ចេកទេស៤ សមត្ថភាពដោះស្រាយបញ្ហាទឹក នៅមានកម្រិតនៅឡើយ ។
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


