KPT+
៣ ចំណុចអ្នកលាបសក់គួរយល់ដឹង ដើម្បីការពារមិនឲ្យហើរពណ៌
ខំលាបពណ៌ឡើងយូរហើយលទ្ធផលចេញមកស្អាតគួរជាទីគាប់ចិត្ត មិនយូរប៉ុន្មានស្រាប់តែចង់ហើរអស់បាត់ នេះជាបញ្ហារបស់អ្នកលេងពណ៌សក់មួយចំនួនធំ ។ ដូច្នេះដើម្បីការពារមិនឲ្យហើរពណ៌ អ្នកលាបសក់គួរយល់ដឹងពី ៣ ចំណុចខាងក្រោមជាមុនសិន ៖
១. មិនគួរកក់សក់ច្រើនដង
យើងមិនត្រូវកក់សក់លើសពី ៤ ដងក្នុងមួយសប្ដាហ៍ឡើយព្រោះពណ៌អាចនឹងចេញតាមសាប៊ូបន្តិចម្ដងៗរហូតដល់ស្លេក ។ ក្រៅពីសាប៊ូកក់សក់ អ្នកអាចជ្រើសរើសសាប៊ូស្ងួតមកបាញ់សក់ពេលឡើងប្រេងក៏បាន ។

២. ការពារសក់ពីកម្ដៅ
កម្ដៅព្រះអាទិត្យ កម្ដៅទឹក និងកម្ដៅប្រដាប់ធ្វើសក់សុទ្ធតែអាចបំផ្លាញពណ៌លើសក់របស់យើងយ៉ាងងាយស្រួល ។ គួរបន្ថែមដែរថា កាំរស្មី UVA និង UVB អាចបំបែកសារធាតុគីមីពណ៌សក់ធ្វើឲ្យហើរពណ៌ដូច្នេះមុនចេញទៅក្រៅអ្នកត្រូវពាក់មួកការពារកម្ដៅទើបប្រសើរ ។

៣. ផ្ដល់សំណើម និងសារធាតុចិញ្ចឹមដល់សក់
ដើម្បីឲ្យសក់មានទម្ងន់ ទន់រលោង អ្នកគួរប្រើក្រែមបន្ទប់ ឬម៉ាស់អប់សក់ជាប្រចាំដែលផ្ដល់គុណប្រយោជន៍សម្រាប់សុខភាពសរសៃសក់ និងរក្សាពណ៌សក់ជាពិសេស ។

ការលាបពណ៌សក់គឺជាសម្រេចចិត្តដ៏សំខាន់មួយដែលទាមទារការមើលថែទាំយកចិត្តទុកដាក់ បើមិនដូច្នោះទេសុខភាពសក់និងស្បែកក្បាលអាចធ្វើឲ្យអ្នកលាបកាន់តែមានបញ្ហា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តើពិតទេ? លាបពណ៌សក់ញឹកញាប់ ប្រឈមនឹងជំងឺមហារីក ជាពិសេសជាងអ៊ុតសក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


