ជីវិតកម្សាន្ដ
អតីតតួឯកប្រុស តាវ មីងសឺ ថា ដើម្បីមានតុល្យភាពផ្លូវចិត្ត លោកមិនដែលប្រើទូរស័ព្ទទេ
តារាប្រុសតៃវ៉ាន់ និងជាអតីតសមាជិកក្រុម F4 លោក Jerry Yan ត្រូវគេសរសើរជាញឹកញាប់ថា មើលទៅក្មេងជាងអាយុ៤៦ឆ្នាំ ស្របពេលដែលលោកនិយាយថា ដើម្បីមានតុល្យភាពផ្លូវចិត្តពីខាងក្នុង និងមានសម្រស់ស្អាត លោកមិនប្រើទូរស័ព្ទទេ។

នៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន លោក Jerry ត្រូវបានសួរអំពីរបៀបដែលគាត់រក្សាសន្តិភាព និងតុល្យភាពផ្លូវចិត្តជាពិសេសពាក់ព័ន្ធនឹងសម្រស់ក្មេងវ័យរបស់លោក។ តារាឆ្លើយប្រុសរូបនេះបានឆ្លើយតបថា “វាសាមញ្ញណាស់សម្រាប់ខ្ញុំ ពីព្រោះជាទម្លាប់ខ្ញុំមិនប្រើទូរស័ព្ទទាល់តែសោះ។ ខ្ញុំគិតថា ទូរស័ព្ទមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ក្នុងពេលបច្ចុប្បន្ននេះ មានព័ត៌មានលើសចំណុះ ហើយអ្នកទទួលបានព័ត៌មានច្រើនពីពិភពខាងក្រៅ។ ខ្ញុំមានអារម្មណ៍ថាពេលខ្លះ រឿងទាំងនេះអាចរំខានដល់ល្បឿនដែលអ្នករស់នៅយ៉ាងងាយស្រួល។ ដូច្នេះ ខ្ញុំកម្រប្រើទូរស័ព្ទណាស់ ហើយខ្ញុំមិនអានព័ត៌មានប្រភេទណាសម្រាប់កម្សាន្តទេ”។
យ៉ាងណាមិញក្រោយទស្សនិកជនដែលជាអ្នកគាំទ្រតួឯកប្រុសក្នុងរឿង F4 បានដឹងចម្លើយរួចហើយពួកគេសឹងមិននឹកស្មានថា Jerry Yan ពិតជាកំពូលតារាមានទម្លាប់ល្អក្នុងខ្លួន។ ដែលនេះធ្វើឲ្យលោកមានសន្តិភាពផ្លូវចិត្ត ហើយសម្រស់ក៏កាន់តែក្មេងជាងមុនថែមទៀត។ តាមពិតអាថ៌កំបាំងនៅជិតបង្កើយសោះ! ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន Jerry ថែមទាំងបានទស្សនារឿង Meteor Garden ឆ្នាំ២០០១ សម្រាប់កម្មវិធីចម្រុះ ដោយអ្នកគាំទ្រនិយាយថាគាត់នៅតែមើលទៅដូចគាត់កាលពី ២ ទសវត្សរ៍មុនណាស់។

សូមរម្លឹកថាបច្ចុប្បន្ននេះ Jerry សម្ដែងក្នុងរឿង Xia Hua ជាមួយតារាសម្ដែងចិន Xu Ruohan ដែលមានអាយុ២១ ឆ្នាំ។ ខ្សែរឿងមនោសញ្ចេតនា ដែលត្រូវបានកែសម្រួលពីសៀវភៅមួយក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអ្នកនិយមលេងអ៊ីនធឺណែត ដោយមនុស្សជាច្រើននិយាយថា Jerry នៅតែជា Idol នាពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុក្បែរ ៥០ ឆ្នាំ តែអតីតតួឯកប្រុស F4 តៃវ៉ាន់ នៅតែមាំទាំដូចប្រុសកំលោះ
ចុចអាន៖បាត់មុខឈប់សម្ដែង តាមពិតតួសិចស៊ី Shu Qi មានជំងឺអាឡ័កស៊ីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


