ជីវិតកម្សាន្ដ
អាយុក្បែរ ៥០ ឆ្នាំ តែអតីតតួឯកប្រុស F4 តៃវ៉ាន់ នៅតែមាំទាំដូចប្រុសកំលោះ
ថ្វីត្បិតតែបច្ចុប្បន្នតារាសម្ដែង Jerry Yan អតីតឯកតួប្រុស F4 ជំនាន់ទី ១ មានអាយុជិត ៥០ ឆ្នាំហើយ ប៉ុន្តែលោកគឺជាមនុស្សដែលលត់ដំ និងមានវិន័យយ៉ាងតឹងរឹងក្នុងការថែរក្សាខ្លួនបានយ៉ាងល្អ ទាំងមុខមាត់និងរូបរាងកាយឲ្យស្រឡូនស្អាត។

ជាក់ស្ដែងកាលពីថ្ងៃទី ២១ ខែកុម្ភៈ កន្លងទៅនេះ Jerry បានបង្ហោះរូបភាពខ្លួនឯង និងសរសេរ Caption ថា គាត់ចូលចិត្តរាល់ថ្ងៃនោះគឺ Xiaohan ហើយរូបភាពប៉ុន្មានសន្លឹកនេះក៏បានទាក់ទាញអ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិថារូបលោកពិតជាសង្ហាខ្លាំងណាស់។ លើសពីនេះទៅទៀត អ្នកខ្លះថែមទាំងថា លោកនៅតែមើលទៅក្មេង មិនដូចមនុស្សអាយុក្បែរ៥០ឆ្នាំ សូម្បីតែបន្តិចណា។

Jerry ជាតារាចម្រៀងប្រុសតៃវ៉ាន់ និងជាសមាជិកនៃក្រុម Four ក្រោយមកឈ្មោះត្រូវបានប្តូរទៅជា JVKV ។ លោកក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតួឯកប្រុសក្នុងរឿង Meteor Garden ក្នុងឆ្នាំ២០០១ ដោយសម្ដែងជាតួ Dao Ming Shi បើទោះបីជា ២២ ឆ្នាំបានកន្លងផុតទៅជាមួយនឹងតួនាទីបែបនេះក្ដី ប៉ុន្តែភាពសង្ហារបស់តារាប្រុសរូបនេះមិនបានថយចុះសូម្បីតែបន្តិចណាឡើយ។ ជាងនេះទៅទៀត ក្នុងតំណែងជាតួឯក តារាចម្រៀងប្រុសតៃវ៉ាន់ Jerry នៅតែអាចដើរតួជាមួយក្មេងស្រីៗស្រករក្រោយ ដោយពុំមានការពិបាកសោះឡើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jun Ji Hyun និង Son Heung Min ភ្ញាក់ផ្អើលខ្លាំង ពេលជួបគ្នាចៃដន្យនៅទីក្រុងឡុងដ៍
ចុចអាន៖បាត់មុខឈប់សម្ដែង តាមពិតតួសិចស៊ី Shu Qi មានជំងឺអាឡ័កស៊ីធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


