Connect with us

សុខភាព

មន្ត្រីសុខាភិបាលជំរុញឱ្យអង្កេតស្រាវជ្រាវរកជំងឺរបេង​ទៅលើ​អ្នក​ជំងឺទឹកនោមផ្អែម និងអ្នកជាប់ពន្ធនាគារ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញឱ្យអង្កេតស្រាវជ្រាវរកជំងឺរបេងទៅលើក្រុមប្រឈមមុខខ្ពស់ទៅនឹងជំងឺរបេងដូចជាអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងអ្នកជាប់ពន្ធនាគារជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសន្និបាត ការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៦ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានណែនាំដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេង គ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួលសេវារបេងប្រកបដោយគុណភាព។

ជាមួយគ្នានេះដែរត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម និងបន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ និងត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិតលើកឡើងរបាយការណ៍មកបញ្ជាក់ថា នៅកម្ពុជា អត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះយ៉ាងខ្លាំងគឺអត្រាអាំងស៊ីដង់បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៨៨ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកអត្រាស្លាប់ចុះថយពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ ករណីក្នុងចំណោម ប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

លោកវជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង​ និងហង់សិន បានបញ្ជាក់ថា ​កម្មវិធីជាតិកំចាត់រោគរបេង​ រក្សាបាននូវការគ្របដណ្តប់​នៃសេវារបេងបាន ១០០% នៅគ្រប់​មន្ទីរពេទ្យបង្អែក ​និងមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស។ ដូតស៍តាមសហគមន៍​ត្រូវបានពង្រីកពី៥០៦មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់៦៤៤ ​មណ្ឌលសុខភាពនៅឆ្នាំ២០១៨ ហើយកម្មវិធីជាតិបានបន្តពង្រីកការងារដូតស៍សហគមន៍នេះបាន ​១,១៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន៨៩នៅឆ្នាំ២០២២កន្លងទៅនេះខណៈបច្ចុប្បន្ននេះ យើងមានមន្ទីរពេទ្យ ចំនួន៩២ កន្លែង កំពុងប្រើប្រាស់ ម៉ាស៊ីនជិនអ៊ិចស្ពើតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរបេង៕

 អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម