ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកងទ័ពចិនថា សមយុទ្ធដែនសមុទ្រ “នាគមាស ២០២៣” ដំណើរការរលូនល្អ
ប្រភពព័ត៌មានបានឱ្យដឹងថា ចិននិងកម្ពុជាបានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកដំបូងនៅក្នុងដែនទឹកកម្ពុជា។ នេះបើតាមក្រសួងការពារជាតិចិនចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នាដែរ ក្រសួងការពារជាតិកម្ពុជាបាននិយាយថា នាវា Jinggangshan បានចាកចេញពីកំពង់ផែយោធាក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា។

ក្នុងនោះបុគ្គលិក និងកងកម្លាំងយោធាជាង ២០០នាក់មកពីកងទ័ពជើងគោក និងជើងទឹក និងអង្គភាពគាំទ្រផ្នែកភស្តុភាររួម នៃបញ្ជាការដ្ឋានសមរភូមិភាគខាងត្បូងរបស់ប្រទេសចិន បានមកដល់ដែនសមុទ្រកម្ពុជា ដើម្បីចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា “នាគមាស២០២៣” (Golden Dragon 2023) ជាមួយកងទ័ពជើងទឹកកម្ពុជា ដែលការអនុវត្តសមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។


ដោយឡែកលោកអនុសេនីយ៍ឯក Xu Jinfeng មេបញ្ជាការកងនាវាចរណ៍ Jinggangshan បាននិយាយនៅក្នុងរបាយការណ៍មួយរបស់រដ្ឋថា “នៅក្នុងសមយុទ្ធនាវាចរណ៍ និងទំនាក់ទំនងរយៈពេលពីរម៉ោងជាមួយកងទ័ពជើងទឹកកម្ពុជា ការរៀបចំ និងបញ្ជារបស់យើងមានភាពច្បាស់លាស់ ការសម្របសម្រួលមានភាពជិតស្និទ្ធ ហើយការទំនាក់ទំនងមានភាពរលូនល្អ”។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន សមយុទ្ធនាគមាសនឹងរួមបញ្ចូលបុគ្គលិកជាង ៣ពាន់នាក់ និងរថយន្ត ៣០០គ្រឿង ដែលមកពីភាគីប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណា៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ចិន បញ្ជូនកងទ័ពជាង ២០០ នាក់ ចូលរួមសមយុទ្ធ “នាគមាស ២០២៣” នៅ កម្ពុជា (មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
កីឡា៥ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


