ព័ត៌មានអន្ដរជាតិ
IMF យល់ព្រមផ្តល់កម្ចី ១៥.៦ ពាន់លានដុល្លារដល់អ៊ុយក្រែន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីផ្តល់ប្រាក់កម្ចីចំនួន ១៥.៦ ពាន់លានដុល្លារដល់រដ្ឋាភិបាលក្រុងកៀវ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ IMF បាននិយាយថា អាជ្ញាធរអ៊ុយក្រែន និងបុគ្គលិក IMF បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកលើសំណុំនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវបានគាំទ្រដោយការរៀបចំមូលនិធិបន្ថែមរយៈពេល ៤៨ ខែ ។
ចំពោះប្រាក់កម្ចីដែលមានចំនួន ៥៧៧ ភាគរយនៃកូតារបស់អ៊ុយក្រែន គឺមានគោលបំណងគាំទ្រដល់អាជ្ញាធរអ៊ុយក្រែន បោះយុថ្កាគោលនយោបាយទ្រទ្រង់តម្លៃសារពើពន្ធ និងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជាគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែនជាបណ្តើរៗផងដែរ ។

តាមរយៈជំនួយកម្ចីនេះ IMF រំពឹងថា នឹងជួយប្រមូលហិរញ្ញប្បទានសម្បទានទ្រង់ទ្រាយធំពីម្ចាស់ជំនួយ និងដៃគូអន្តរជាតិរបស់អ៊ុយក្រែនផងដែរ ។
លោក Alexey Mozhin នាយកប្រតិបត្តិរុស្ស៊ីនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍កាលពីសប្តាហ៍មុនថា បណ្តាប្រទេសលោកខាងលិចកំពុងទាមទារឲ្យអ្នកគ្រប់គ្រង IMF ផ្តល់កម្មវិធីប្រាក់កម្ចីដល់អ៊ុយក្រែននៅចុងខែនេះ ។
លោក Mozhin រំលឹកថា ពេញមួយប្រវត្តិសាស្រ្តរបស់ខ្លួន IMF មិនដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលស្ថិតនៅដំណាក់កាលសង្គ្រាមធ្ងន់ធ្ងរឡើយ ពោលអ៊ុយក្រែនគឺជាប្រទេសទីមួយហើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ