Connect with us

សន្តិសុខសង្គម

លោក យឹម​ ស៊ីណន និង​លោក ហ៊ុន កុសល ត្រូវ​តុលាការ​ឃុំ​ខ្លួនបណ្ដោះអាសន្ន​ ក្រោមការចោទប្រកាន់​ពីរ​បទល្មើស

បានផុស

នៅ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ លោក​ យឹម​ ស៊ីណន និង លោក ហ៊ុន កុសល ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​ជាបណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីរ​បទល្មើស​ដែល​មាន​ចែង​ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះបើតាមការ​ឲ្យ​ដឹង​ពី​លោក ផ្លង់ សុផល អ្នកនាំពាក្យ​នៃ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក​បន្ត​ថា ជនទាំង២​ត្រូវ​បានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ប្រមាថ​ចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

គួរ​រំលឹក​ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ​បានធ្វើការ​ឃាត់ខ្លួនជនទាំង២ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​បន្ទាប់​ពី​ពួក​គេ​បានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។

ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានអះអាងដែរថា នេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនាតែម្តង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម