ជីវិតកម្សាន្ដ
គ្រាន់តែស្ករកៅស៊ូតួ Iron Man ទំពារួចដាក់ដេញថ្លៃផ្ដើមពីតម្លៃដល់ទៅ ៥៥,០០០ ដុល្លារ
ក្នុងកម្មវិធី Walk of Fame របស់ Jon Favreau លោក ROBERT DOWNEY JR. បានខ្ជាក់ស្ករកៅស៊ូដែលគាត់ទំពារួចមកបិទនៅលើផ្កាយក្រោមជើងរបស់ខ្លួនបង្កការភ្ញាក់ផ្អើលជាខ្លាំងក្នុងកម្មវិធី ។

មិនយូរប៉ុន្មានមានបុរសម្នាក់ប្រកាសដាក់ដេញថ្លៃស្ករកៅស៊ូទំពារួចមួយដុំក្នុង eBay ដោយអះអាងថាជាសំណល់ស្ករកៅស៊ូលោក Robert ពីកម្មវិធី Walk of Fame ពិតប្រាកដមែន ហើយផ្ដើមនៅតម្លៃ ៥៥,០០០ ដុល្លារ ។

ការខ្ជាក់ស្ករកៅស៊ូក្នុងកម្មវិធីនោះអាចមើលទៅមិនសូវសមរម្យ ប៉ុន្តែលោក Robert បាននិយាយបែបលេងសើចថាបិទដើម្បីទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ ។
ទន្ទឹមនោះអ្នកលក់អះអាងថា ស្ថានភាពស្ករកៅស៊ូត្រូវបានរក្សាទុកក្នុងទម្រង់ដើមដូចពេលគេបេះភ្លាមៗយ៉ាងយកចិត្តទុកដាក់គ្មានការប្រែប្រួល ចំណែកអ្នកទិញអាចពិនិត្យ DNA បានបើមិនជឿថាជាកម្មសិទ្ធិលោក ROBERT DOWNEY JR. ។

សូមបញ្ជាក់ប្រាប់អ្នកគាំទ្រដែលមានបំណងទិញថា ការដេញថ្លៃនឹងបញ្ចប់ទៅនៅថ្ងៃសុក្រខាងមុខនេះហើយ ថែមទាំងអាចទទួលប្រាក់ចំណេញមកវិញនាថ្ងៃអនាគតទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ iPhone ជំនាន់ដំបូងបង្អស់ ដាក់ដេញថ្លៃខ្ពស់ជាងតម្លៃដើម ១០០ ដង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


