Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ីរងទុក្ខផ្ទួនៗ ភ្នំភ្លើងដ៏ធំមួយកំពុងផ្ទុះលើកោះ ជ្វា

បានផុស

នៅ

ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះ ដោយព្រួសផេះនិងបញ្ចេញផ្សែងឡើងលើមេឃកម្ពស់ប្រហែល៥.៦គីឡូម៉ែត្រនៅលើកោះជ្វា ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស។

រហូតមកដល់ពេលនេះ គ្មានការបញ្ជាជម្លៀសហើយពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (NDMA) បានព្រមានអ្នកភូមិដែលរស់នៅលើជម្រាលភ្នំ ឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត។

មន្ត្រីក្នុងតំបន់លោក Thoriqul Haq បាននិយាយកាលពីថ្ងៃសៅរ៍ថា “ភូមិ Sumber Mujur និង Curah Koboan ក្នុងក្រុង Lumajang គឺមានទីតាំងចំគន្លងនៃពពកក្តៅ”។

អាជ្ញាធរបាននិយាយថា ភ្នំភ្លើង Semeru បានផ្ទុះឡើងនៅម៉ោងប្រហែល១៧និង២៤នាទីល្ងាច (ម៉ោងក្នុងស្រុក)។

Semeru ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជា “ភ្នំដ៏អស្ចារ្យ” គឺជាភ្នំភ្លើងខ្ពស់បំផុតនៅកោះជ្វានិងជាភ្នំមួយដែលសកម្មបំផុត។ វាក៏ជាទិសដៅទេសចរណ៍ឡើងភ្នំ ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌូនេស៊ីផងដែរ។

ភ្នំភ្លើងនេះបានផ្ទុះចុងក្រោយបំផុតកាលពីខែធ្នូ នៅពេលមនុស្សប្រមាណ៥៥០នាក់ត្រូវបានជម្លៀសចេញ។

ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ីត្រូវរងទុក្ខផ្ទួនៗ ដូចជាការបាក់ដីជាច្រើនកន្លែង, ការរញ្ជួយដីដ៏សាហាវនៅលើកោះ Sulawesi និងការធ្លាក់យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួន បន្ទាប់ពីផ្ទុះភ្នំភ្លើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម