Connect with us

សេដ្ឋកិច្ច

រុស្ស៊ី បន្តប្រើសេវាធានារ៉ាប់រងរបស់លោកខាងលិច ដើម្បីដឹកប្រេង ទោះជាប់​ទណ្ឌកម្មក៏ដោយ

បានផុស

នៅ

យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា រុស្ស៊ីបានបន្តប្រើប្រាស់សេវាធានារ៉ាប់រងរបស់លោកខាងលិចដើម្បីដឹកជញ្ជូន ក៏ដូចជាផ្លាស់ប្តូរទំនិញប្រេងប្រហែលពាក់កណ្តាលនៃទំនិញរបស់ខ្លួន បើទោះបីជាកំពុងជាប់ទណ្ឌកម្មក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ Bloomberg បង្ហាញថា ប្រហែល ៥០ ទៅ ៦០ ភាគរយនៃនាវាប្រេងរុស្ស៊ី នៅតែមានការធានាជាមួយដៃគូនៃក្រុមហ៊ុន International Group of P&I Clubs ជាក្រុមហ៊ុនធានារ៉ាប់រងដឹកជញ្ជូនដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ។

ទិន្នន័យនេះ គឺដូចទៅនឹងទិន្នន័យនៃការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ថាមពល និងខ្យល់ស្អាត​ ដែលរកឃើញថា​ ៦០ ភាគរយនៃនាវាដឹកប្រេងរបស់រុស្ស៊ី នៅតែគ្របដណ្តប់ដោយសេវាកម្មលោកខាងលិចក្នុងខែកុម្ភៈឆ្នាំនេះ ។

ទោះបីជាក្រុងមូស្គូពឹងផ្អែកលើការធានារ៉ាប់រងរបស់លោកខាងលិចក៏ដោយ ក៏ការប៉ាន់ស្មានមួយចំនួន និយាយថា ប្រេងឆៅរុស្ស៊ីភាគច្រើននៅតែត្រូវបានលក់លើសពីតម្លៃ ៦០ ដុល្លារដែលកំណត់ដោយ​សហភាពអឺរ៉ុប ហើយតាមរយៈរតនាគារអាមេរិកប៉ាន់ស្មានថា ប្រេងរបស់រុស្ស៊ីរហូតដល់ ៧៥ ភាគរយកំពុងត្រូវបានទិញលើសពីកម្រិតដែលបានកំណត់ ។

គួរបញ្ជាក់ថា ក្រុមប្រទេស G7 រួមទាំងសហភាពអឺរ៉ុបផងដែរនោះ​ បាននាំគ្នាកំណត់តម្លៃ​ប្រេងរុស្ស៊ី ត្រឹមតែ​ ៦០ ដុល្លារប៉ុណ្ណោះ​ក្នុងមួយបារ៉ែល ប៉ុន្តែទីក្រុងមូស្គូ​ឆ្លើយតបថា មិនព្រមលក់ជាដាច់ខាតដល់ប្រទេសណា​ដែលកំណត់តម្លៃលើប្រេងរុស្ស៊ីបែបនេះ ហើយមិនតែប៉ុណ្ណោះ រុស្ស៊ីថែមបានកំណត់បរិមាណផលិតត្រឹមតែ ៥០ ម៉ឺន​បារ៉ែលក្នុងមួយថ្ងៃផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖​ Business Insider

ចុចអាន ៖ អាមេរិក ឡើងតំណែងលើ រុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតនៅ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម