ព័ត៌មានជាតិ
សាលាជាតិរដ្ឋបាលមូលដ្ឋានជាយន្តការបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ
ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពរបស់ មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានមានតួនាទីចូលរួមអភិវឌ្ឍសមត្ថភាពអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។

សាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រៀបបានដូចជាសាលាភូមិន្ទរដ្ឋបាលសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ពោលគឺជាយន្តការនៃការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌ «ក» «ខ» «គ» ដោយចាប់ពីមន្ត្រីថ្មីរហូតដល់ថ្នាក់អគ្គនាយក និងអភិបាលរាជធានី-ខេត្ត។ សាលាជាតិមួយនេះ បានចូលរួមលើកកម្ពស់វិជ្ជាជីវៈរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាវិទ្យាស្ថានទាន់សម័យដែលអាចផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព។
បើតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន បានកំណត់នូវតួនាទី-ភារកិច្ចមួយចំនួនរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលរួមមាន៖ ការរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី-មធ្យម សិក្សាស្រាវជ្រាវ និងផ្ដល់យោបល់លើការរៀបចំតាក់តែង ព្រមទាំងការអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបែងចែកកម្មវិធីសិក្សាជា៤ គឺ១) វគ្គសិក្សាបឋមសម្រាប់មន្ត្រីថ្មី ២) វគ្គអាជីពការងារសម្រាប់មន្ត្រីឡើងឋានន្តរស័ក្តិ ៣) វគ្គវិក្រឹត្យការសម្រាប់បំប៉នសមត្ថភាពប្រចាំឆ្នាំ និង៤) វគ្គជំនាញសម្រាប់មន្ត្រីជំនាញនៅតាមអង្គភាព។ ក្នុងនោះ វគ្គបឋម និងវគ្គអាជីពការងារ ជាវគ្គមធ្យមអាចមានរយៈពេលបណ្ដុះបណ្ដាល៣ខែ ខណៈវគ្គវិក្រឹត្យការ និងវគ្គជំនាញមានរយៈពេលខ្លីជាង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


