Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សារកឃើញថាមនុស្សសេពគ្រឿងញៀននៅអេស្ប៉ាញតាំងពី ៣ ពាន់ឆ្នាំមុនមកម្ល៉េះ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនិយាយថាសក់ដែលគេយកមកពីកន្លែងបញ្ចុះសពនៅកោះមេន័រកាជាភស្តុតាងបង្ហាញការប្រើប្រាស់ថ្នាំ hallucinogenic ធ្វើពីរុក្ខជាតិដោយមនុស្សសម័យបុរាណ ។ អ្នកស្រាវជ្រាវបញ្ជាក់ទៀតថាថ្នាំ hallucinogenic បណ្ដាលឲ្យមនុស្សវង្វេងវង្វាន់ និងស្រមើស្រមៃឃើញរឿងមិនពិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេរកឃើញសារធាតុមានសក្ដានុពលខ្លាំងសង្ស័យថាមនុស្សពីបុរាណប្រើវាដើម្បីប្រារព្ធពិធី ហើយទំនងជាមានវត្តមានគ្រូអាគមដែលអាចគ្រប់គ្របឥទ្ធិពលនៃថ្នាំនោះផងដែរ ។ ក្នុងថ្នាំមានសារធាតុ ៣ ផ្សេងៗតួយ៉ាងដូចជា Atropine, Scopolamine ដែលបង្កការស្រមើស្រមៃ និង Ephedrine ជំនួយថាមពល ។

ចំណែកលើគម្របវត្ថុផ្ទុកថ្នាំមានឆ្លាក់រូបជុំវិញ ទំនងជាការបង្ហាញពីដំណាក់កាលប្រែប្រួលរបស់មនុស្សក្រោយរងឥទ្ធិពលថ្នាំ ។ ដោយឡែកភស្តុតាងលើកនេះមានប្រយោជន៍ជាងការរកឃើញមុនៗព្រោះវាមានភាពច្បាស់លាស់ មិនដូចពីមុនដែលគេសន្និដ្ឋានតាមរយៈរូបរាងរុក្ខជាតិនោះឡើយ ៕

ប្រភព ៖ BBC

ចុចអាន ៖ ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម