ជីវិតកម្សាន្ដ
ថៅកែផលិតកម្មមហាហង្សប្រកាសដោះស្រាយបំណុលក្នុងជំនួញបើកកម្មវិធីបវរកញ្ញា
គេនៅចាំបានថា សម្រាប់កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជាគឺ Miss Grand Cambodia កាលពីកន្លងទៅបានលេចវត្តមានជាច្រើនឆ្នាំ គឺក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស។
ក្នុងការប្រកួតជ្រើសរើសជាច្រើនឆ្នាំមកនេះលោកតែងនាំយកបវរកញ្ញាដែលជាប់ជ័យលាភីចេញទៅប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានកាភ្ញាក់ផ្អើលនោះក្រោយការដឹកនាំបវរកញ្ញាតំណាងកម្ពុជាគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញទៅប្រកួតនៅលើឆាកអន្តរជាតិមិនបានប៉ុន្មានស្រាប់ស្រាប់តែលេចដំណឹងថា លោក អ៊ិន សុភិន បានប្រកាសសម្រេចឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ នេះតែម្តង។
កាលនោះដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា។ ដោយឡែកក្រោយស្ងប់ស្ងាត់មួយរយៈខ្លីស្រាប់តែមុននេះអតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia និងជាថៅកែផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានចេញមកប្រកាសថា លោកនឹងដោះស្រាយរាល់បំណុលដែលជំពាក់ដោយសារវិស័យមួយនេះ។

បើតាមខ្លឹមសាររបស់លោក អ៊ិន សុភិន បានរៀបរាប់ថា ហត់មែនតែនៅសើចស្រស់រឿងដែលធ្វើបន្តគឺត្រូវដោះស្រាយរាល់បំណុលដែលជំពាក់ដោយសាវិស័យមួយនេះមុនចាកចេញទៅធ្វើរឿងដើមវិញ។ លោក អ៊ិន សុភិន បានអះអាងថា ក្នុងរយៈ ៣ ឆ្នាំ ចំណាយទាំងលុយកាក់ពេលវេលាកំលាំងកាយកំលាំងចិត្តជួបរឿងជាច្រើនដែលមិនធ្លាប់ជួប។
ថៅកែផលិតកម្មមហាហង្សរូបនេះបានបន្ថែមទៅកាន់អ្នកគាំទ្រទៀតថា អរគុណគ្រប់យ៉ាងអ្នកដែលពាក់ព័ន្ធជួយលើកស្ទួយវិស័យ Miss and Mister ក្នុងប្រទេសកម្ពុជាអាយុច្រើនហើយឆ្នាំនេះ ៥៤ឆ្នាំ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


