ជីវិតកម្សាន្ដ
លោក អ៉ិន សុភិន ចេញមកបញ្ជាក់ភ្លាមៗក្រោយជនជាតិបរទេសទម្លាយរឿងមិនបើកប្រាក់ខែ
ក្រោយពីមានការទម្លាយដំណឹងដ៏រសើបពីសំណាក់គ្រូបង្វឹកជនជាតិបរទេសម្នាក់នូវរឿងរ៉ាវដែលថា ថៅកែផលិតកម្មមហាហង្ស គឺលោក អ៉ិន សុភិន ជួលធ្វើការមិនឱ្យប្រាក់ខែខ្លួននោះ ពេលនេះលោក អ៉ិន សុភិន បានចេញមកប្រតិកម្មដោយច្រានចោលការចោទប្រកាន់នោះថា ជារឿងមិនពិតទេ។

លោក អ៉ិន សុភិន បានចេញមកបញ្ជាក់ថា លោកគ្មានពាក់ព័ន្ធនឹងរឿងជំពាក់លុយកាក់ជនបរទេសណាទេ ដោយលោកចាត់ទុកថា ជនបរទេសម្នាក់នោះបានបោកប្រាស់សេចក្ដីទុកចិត្តរបស់ក្រុមការងារទៀតផង។ ម្យ៉ាងទៀតលោកក៏បានប្រកាសស្វែងរកមុខជនបរទេសរូបនោះ ដើម្បីដោះស្រាយជុំវិញករណីនេះ។

លោក អ៉ិន សុភិន បាននិយាយដោយបង្ហាញការមិនសប្បាយចិត្តថា “ខ្ញុំសូមប្រកាសថា ជនបរទេសម្នាក់នេះ ចូលចិត្តមករំខានក្នុងការងាររបស់ខ្ញុំ ហើយសូមបញ្ជាក់ថា វាជាជនបរទេសម្នាក់បានបោកប្រាស់នូវសេចក្ដីទុកចិត្តរបស់ក្រុមការងារ ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងរឿងលុយកាក់ដែរ យើងបានហៅជននេះមកជួបប៉ូលិសដែរ តែវាមិនចូលមកជួបទេ។



ថៅកែផលិតកម្មមហាហង្សរូបនេះ ក៏បានប្រកាសពីការស្វែងរកមុខជនបរទេសខាងលើទៀតថា បើជួបជនបរទេសនេះកន្លែងណា សូមជួយផ្ដល់ព័ត៌មានមក Telegram 012 22 21 14 ព្រោះលោកកំពុង តែរកមុខផង។ សូមជម្រាបថា ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយផ្ទុះរឿងអាស្រូវរបស់លោក អ៉ិន សុភិន ដែលត្រូវជនបរទេសម្នាក់ទម្លាយរឿងជួលធ្វើការមិនឱ្យប្រាក់ខែខ្លួនចំនួន ៣ ខែ។ ប៉ុន្តែដំណឹងនេះ ត្រូវបានលោក អ៉ិន សុភិន ចេញមុខបដិសេធភ្លាមៗនៅថ្ងៃនេះ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


