កីឡា
កីឡាកម្ពុជា៥ប្រភេទនេះរំពឹងឈ្នះមេដាយមាសច្រើនពីស៊ីហ្គេម២០២៣
ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រធំដំបូងនៅកម្ពុជា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះដែលមានកីឡា៣៦ប្រភេទ និងកីឡាប្រកួតសម្តែង១ប្រភេទស្មើនឹង៦០៨វិញ្ញាសា (៦០៨មេដាយមាស)។

នាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់គោលដៅយកមេដាយមាសភាគច្រើនក្នុងចំណោមកីឡាទាំង៣៦ប្រភេទ ប៉ុន្តែកីឡាខ្លះដាក់គោលដៅត្រឹមឡើងវគ្គផ្តាច់ព្រ័ត្រដូចជា បាល់ទាត់ បាល់ទះ និងបាល់បោះជាដើម។
ក្នុងចំណោមកីឡាទាំង៣៦ប្រភេទ មានកីឡា៥ប្រភេទដែលកម្ពុជាដែលរំពឹងទទួលបានមេដាយមាសច្រើនគឺកីឡាគុនខ្មែរ គុនល្បុក្កតោ វ៉ូវីណាម អុកចត្រង្គ និងកីឡាប៉េតង់។
កីឡាគុនខ្មែរ

ប្រដាល់គុនខ្មែរត្រូវបានដាក់១៩វិញ្ញាសា ក្នុងនោះ១១វិញ្ញាសាសម្រាប់បុរស, ៦វិញ្ញាសាសម្រាប់នារី និងវិញ្ញាសាសម្តែងឯកត្តជនមាន២ គឺសម្តែងបុរស និងសម្តែងនារី។ ដូច្នេះក្នុងនាមជាម្ចាស់ក្បាច់គុន កម្ពុជារំពឹងទទួលបានមេដាយមាសច្រើនគ្រឿង។
គុនល្បក្កតោ

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានដាក់២១វិញ្ញាសាសម្រាប់កីឡាស៊ីហ្គេម ហើយសហព័ន្ធបានត្រៀមកីឡាករ កីឡាការិនី២៨នាក់។ តាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) បានដាក់ទិសដៅស្វែងរកមេដាយមាស៥គ្រឿង ដូច្នេះក្នុងនាមជាម្ចាស់ក្បាច់គុន កម្ពុជាអាចនឹងទទួលបានមេដាយមាសច្រើនជាងនេះ ស្របពេលការប្រកួតល្បុក្កតោជើងឯកអាស៊ាន ឆ្នាំ២០២៣ កម្ពុជាឈ្នះមេដាយមាស១១គ្រឿង ប្រាក់១០ និងសំរឹទ្ធ១២ សរុប៣៣គ្រឿង ឈរលេខ១ក្នុងចំណោម៤ប្រទេសចូលរួមប្រកួត។
វ៉ូវីណាម

ក្រុមកីឡាវ៉ូវីណាមកម្ពុជាត្រូវបានគេចាត់ទុកជាក្រុមខ្លាំងមួយនៅលើពិភពលោកសម្រាប់កីឡាក្បាច់គុនរបស់ប្រទេសវៀតណាម។ ម្ចាស់ផ្ទះកម្ពុជាបានដាក់គោលដៅស្វែងរកមេដាយមាស៩គ្រឿងក្នុងកីឡាស៊ីហ្គេម លើកទី៣២។ ការដាក់គោលដៅនេះអាចនឹងសម្រេចតាមផែនការ ស្របពេលការប្រកួតវ៉ូវីណាមជើងឯកអាស៊ាន ឆ្នាំ២០២៣ កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមវ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស១០ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៩គ្រឿង ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស៧ចូលរួមប្រកួត។
ប៉េតង់

ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ ពិភពលោកបានភ្ញាក់ផ្អើលនឹងភាពខ្លាំងរបស់កីឡាប៉េតង់កម្ពុជា។ ប៉េតង់កម្ពុជាតែងតែធ្វើបានល្អក្នុងការប្រកួតជើងឯកពិភពលោក និងជើងអាស៊ី។ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជាក៏បានដាក់វិញ្ញាសាជាច្រើនសម្រាប់កីឡាប៉េតង់ ដូច្នេះរំពឹងគិតថា នឹងទទួលបានមេដាយមាសច្រើនគ្រឿង។
អុកចត្រង្គ

អុកចត្រង្គ ជាកីឡាប្រពៃណីរបស់កម្ពុជា បង្ហាញខ្លួនលើកដំបូងក្នុងកីឡាស៊ីហ្គេម ស្ថិតក្នុងចំណោមប្រភេទកីឡាអុក ដែលបែងចែកជាពីរ គឺអុកចត្រង្គ និងអុកចិន (Xiangqi)។ តាមការឲ្យដឹងពីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាគឺដាក់៦វិញ្ញាសាក្នុងកីឡាស៊ីហ្គេម ដូច្នេះក្នុងនាមជាម្ចាស់ក្បាច់គុនប្រពៃណី កម្ពុជារកបានមេដាយមាសច្រើនគ្រឿង។ កាលពីខែមករា ឆ្នាំ២០២៣នេះ កម្ពុជាឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាអុកចត្រង្គឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (SEA OUK CHAKTRANG Championship 2023)គឺមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប៨គ្រឿង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ