ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធស្ដារប្រឡាយជើងឯកឲ្យបានលឿននិងធំទូលាយ ដើម្បីត្រៀមរំដោះទឹកពេលរដូវវស្សាមកដល់
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឲ្យបានលឿននិងឲ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះខណៈលោកដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យក្រុមការងារធ្វើការ កាយភក់និងពង្រីកតួប្រឡាយឲ្យបានធំអោយទឹកហូរបានលឿន។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារដែលត្រូវអនុវត្តពាក់ព័ន្ធនិងការស្ដារប្រឡាយនេះ យើងមានពេល៤ខែ ពិសេស នៅក្នុងរដូវប្រាំងនេះ ។រដូវប្រាំង យើងងាយស្រួលក្នុងការស្ដារ ក៏ដូចជាពង្រីកតួ ប្រឡាយឲ្យបានធំ ធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺយើង អាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកសាំ ពិសិដ្ឋ បន្តថា តាមការណែនាំរបស់លោកឃួង ស្រេង គឺតម្រូវឲ្យក្រុមការងារធ្វើការស្ដារ និងកាយប្រឡាយនេះ អោយបានទំហំទទឹងចាប់ពី២០ម៉ែត្រទៅ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្ត អនុវត្តការងារនេះជាប្រចាំ និងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មានន័យថា ពេលរដូវវស្សាមកដល់ ប្រឡាយនេះ ត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕
ដោយ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


