ចរាចរណ៍
រថយន្តស៊េរីទំនើបបុករបាំងការដ្ឋានសាងសង់ស្ពានអាកាសផ្លូវ៦០ម៉ែត្រ
បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តស៊េរីទំនេីបម៉ាកម៉ែកសឺដេសក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាសផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចការដ្ឋានកំពុងសាងសង់ស្ពានផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BC5454 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយមានការដ្ឋានកំពុងសាងសង់ស្អានអាកាសមិនបានប្រយ័ត្នក៏ជ្រុលបុករបាំងថ្មពេញទំហឹងបណ្តាលឲ្យងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុដោយឲ្យភាគីខាងម្ចាស់រថយន្តសម្របសម្រួលជាមួយភាគីខាងការដ្ឋាន៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


