Connect with us

វប្បធម៌ ជំនឿ

ផ្កាដែលជ្រើស អាចទាយដឹងចរិតអ្នកតើជាមនុស្សបែបណា?

បានផុស

នៅ

ត្រលប់មកម្តងទៀតសម្រាប់សំណួរទាយរូបភាពបុគ្គលិកលក្ខណៈ។ រូបភាព​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​ទស្សន៍ទាយ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ក្នុង​ថ្ងៃ​នេះ​ គឺ​ជា​រូបភាព​ផ្កា​ចំនួន​៣​ សម្រាប់​ឲ្យអ្នក​ជ្រើសរើសតើក្នុងចំណោម៣នេះ មួយណាអ្នកពេញចិត្តជាងគេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ ផ្កា Daffodil

ប្រសិនបើអ្នកជ្រើសរើស Daffodil អ្នក​ជា​មនុស្ស​ដែល​ផ្ដោត​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ខ្លួន​ឯង ឬខ្វល់ខ្វាយ​អំពី​ខ្លួនឯងខ្លាំង។ ប៉ុន្តែអ្នកក៏ជាមនុស្សមានឆន្ទៈសម្រាប់ខ្លួនឯង ​ចូលចិត្តបង្ហាញភាពឥតខ្ចោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏​ព្យាយាម​ទទួល​យក​កំហុសខ្លួនខ្លះៗដែរ។ បើនិយាយពីរូបរាង អ្នកចូលចិត្ត​ធ្វើជាមជ្ឈមណ្ឌល​នៃការ​យកចិត្ត​ទុកដាក់ ​​ប្រសិន​បើ​ភ្នែកអ្នកដទៃមិន​បាន​ផ្តោត​លើ​អ្នក​ នោះនឹងធ្វើឲ្យមានការអាក់អន់ស្រពន់ចិត្តមិនខាន។

៣ Tulips

ប្រសិនបើអ្នកជ្រើសរើស tulips អ្នក​ជា​អ្នក​ស្រឡាញ់​ការ​ធ្វើ​ដំណើរ និង​ចាប់​អារម្មណ៍​នឹង​វប្បធម៌​ផ្សេង​ទៀត។ អ្នក​ចូល​ចិត្ត​សាកល្បង​កន្លែង​ថ្មីៗ ដែល​តាម​ពិត​ជា​រឿង​ល្អ ដើម្បីចេញពីទម្លាប់ប្រចាំថ្ងៃ​ដ៏គួរឲ្យ​ធុញ អ្នកមានអារម្មណ៍មិនស្រួលក្នុងការធ្វើរឿង​ដដែលៗម្តងហើយ​ម្តងទៀត និយាយរួមអ្នកគឺ​ជា​មនុស្ស​ចូលចិត្ត​ផ្លាស់ប្ដូរ។ ទោះបីជាអ្នកធ្វើកិច្ចការ​ដោយវិជ្ជាជីវៈក៏ដោយ អ្នកជាប្រភេទមនុស្សដែលចូលចិត្ត​រស់នៅបែបសេរីភាព​ មិនត្រូវការមនុស្សបង្គាប់បញ្ជាច្រើនឡើយ។

៣ Irises

ប្រសិនបើអ្នកជ្រើសរើស irises បង្ហាញថាអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈមើលគេឯងក្នុងផ្លូវវិជ្ជមាន ជាមនុស្សងាយចុះនឹងសង្គម​ ហើយតែងតែលះបង់ថាមពលចំពោះអ្វីគ្រប់យ៉ាងដែលកំពុងធ្វើ។ តើអ្នកចូលចិត្តនៅខាងក្រៅ ឬហ៊ុំព័ទ្ធដោយមនុស្ស នោះធ្វើឲ្យអ្នកតែងតែជាតារានៃពិធីជប់លៀងឬកន្លែងសាធារណៈ។ អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​ការ​គ្រប់គ្រង​ចិត្ត​បាន​យ៉ាង​ល្អ​ ជាមួយនឹងឆន្ទៈដ៏រឹងមាំ​។ ដូច្នេះអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការ​ ដើម្បីទទួលបានអ្វីដែលចង់បាននាថ្ងៃមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចិត្តសាស្ត្រ៖ តើបុរសក្នុងរូបនេះកំពុង “រត់ទៅឆ្ងាយ ឬរត់មករកអ្នក”?

ចុចអាន៖រូបភាពឃើញដំបូងឆ្លុះបញ្ចាំងពី “ស្ថានភាពចិត្ត” របស់អ្នកនៅពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៤ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៥ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម