សុខភាព
ចង់សម្រកទម្ងន់ ត្រូវស្វែងយល់ចម្លើយនៃសំណួរទាំង ៤ នេះសិន
អ្នកណាៗក៏ចង់ស្រកទម្ងន់ដែរ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីវិធី និងអាចធ្វើឲ្យស្រកគីឡូបាននោះដែរ។ ប្រសិនបើយើងចង់ដុតកម្លោចខ្លាញ់ដែលលើសខ្លះចេញនោះ អាចសាកនូវវិធីទាំង៤យ៉ាងនេះបាន។
តើគួរសម្រកទម្ងន់យ៉ាងដូចម្ដេច?

ជាទូទៅវិធីក្នុងការសម្រកទម្ងន់នោះស្ថិតនៅលើកាល់ឡូរីទាំងស្រុង។ រាងកាយត្រូវការបញ្ចេញកាល់ឡូរីច្រើនជាងទទួលយកដើម្បីកម្ចាត់ជាតិខ្លាញ់។ ទាំងនេះហើយគឺជាគោលដៅរាល់ការហាត់ប្រាណ និងការតមអាហារ។ ប៉ុន្តែយើងគួរតែផ្ដើមវិធីនេះដោយសន្សឹមៗព្រោះការស្រកទម្ងន់លឿននឹងធ្វើឲ្យបាត់បង់ម៉ាស់សាច់ដុំ។ យើងត្រូវចងចាំថា ការចង់សម្រកទម្ងន់មិនមែនសម្រកសាច់ដុំនោះទេ។
តើគួរហាត់ប្រាណប៉ុន្មានម៉ោងរាល់ថ្ងៃ?

មនុស្សជាច្រើនបានសន្មត់ថាការសម្រកទម្ងន់ត្រូវការពេលវេលាច្រើនម៉ោងក្នុងការហាត់ប្រាណខ្លាំងៗ។ ជាការពិតការហាត់ប្រាណច្រើនជ្រុលអាចធ្វើបាបរាងកាយច្រើនជាងជួយដល់យើង ហើយជាពិសេសការតមអាហារខ្លាំងពេកក៏មិនល្អដែរ។ នៅពេលដែលយើងបរិភោគអាហារមិនបានគ្រប់គ្រាន់ ហើយនៅតែព្យាយាមហាត់ប្រាណជាច្រើនម៉ោងដោយមិនព្រមឲ្យរាងកាយមានថាមពលឡើងវិញ នោះរាងកាយនឹងព្យាយាមរក្សាជាតិខ្លាញ់ទុកទៅវិញ។
តើគួរតែញ៉ាំអ្វីខ្លះនិងកម្រិតប៉ុន្មាន?

អ្នកជំនាញខាងរបបអាហារជាច្រើនបានយល់ស្របយ៉ាងពេញទំហឹងក្នុងការកាត់ចេញនូវជាតិស្ករ និងជាតិខ្លាញ់។ វិធីទាំងនេះអាចមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះវិទ្យាសាស្ត្របានបង្ហាញថារាងកាយរបស់យើងត្រូវការជាតិស្ករនិងជាតិខ្លាញ់ដូចទៅនឹងអាហារដទៃទៀតដើម្បីដំណើរការធ្វើឲ្យសុខភាពល្អ។ ចំណុចដែលសំខាន់បំផុតនោះគឺត្រូវរក្សារាល់អ្វីដែលយើងបរិភោគឲ្យមានតុល្យភាព។ កម្រិតដែលគួរបរិភោគគឺស្ថិតនៅលើអាយុ ជាតិសាសន៍ ភេទ និងរង្វាស់ផ្ទាល់ខ្លួន។ ហេតុដូចនេះគឺមិនមានតួលេខជាក់លាក់សម្រាប់មនុស្សគ្រប់គ្នានោះទេ។
តើគួរតែបរិភោគអាហារបំប៉នដែរឬទេ?

យើងអាចឃើញរាល់ការផ្សាយពាណិជ្ជកម្មសម្រាប់អាហារបំប៉នដែលជួយក្នុងការសម្រកទម្ងន់ដោយមិនបាច់ហាត់ប្រាណ។ មនុស្សជាច្រើនបានប្រើប្រាស់ក្នុងក្ដីសង្ឃឹមដើម្បីជួយឲ្យស្រកលឿន និងងាយស្រួល។ ប៉ុន្តែសម្រាប់ប្រសិទ្ធភាពរបស់អាហារបំប៉នគឺនៅមិនទាន់មានភស្តុតាងបញ្ជាក់នោះទេ។ យើងអាចប្រើអាហារបំប៉នបានប្រសិនបើចូលចិត្ត ប៉ុន្តែគួរតែដឹងថាយើងមិនចាំបាច់ត្រូវការរបស់នេះក្នុងការសម្រកទម្ងន់នោះទេ។
គ្នាយើងត្រូវដឹងថារូបមន្តពិសេសក្នុងការសម្រកទម្ងន់នោះគឺនៅតែដដែល រួមមានរបបអាហារដែលធ្វើឲ្យសុខភាពល្អ និងការហាត់ប្រាណឲ្យបានទៀងទាត់។ ដូចដែលយើងដឹងស្រាប់ទៅហើយជាតិ់ខ្លាញ់កើនឡើងបន្តិចម្ដងៗក្នុងរាងកាយពីមួយថ្ងៃទៅមួយថ្ងៃ មិនមែនលេចឡើងក្នុងមួយយប់ភ្លាមៗនោះទេ។ ហេតុនេះហើយទើបគ្មានវិធីដែលអាចធ្វើឲ្យខ្លាញ់បាត់ទៅទាំងស្រុងបាននោះដែរ។ ជាមួយនឹងការបរិភោគត្រឹមត្រូវ និងគម្រោងក្នុងការហាត់ប្រាណ ព្រមទាំងការប្ដេជ្ញា និងការខិតខំទោះបីជាជាតិខ្លាញ់រឹងក្បាលប៉ុណ្ណាក៏អាចរលាយទៅបានដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ អ្នកជំនាញ ៖ ការតមអាហារមិនទៀងទាត់ មិនអាចស្រកទម្ងន់ថែមទាំងបំផ្លាញសុខភាព
ចុចអាន៖ គ្រាន់តែទឹកមួយកែវអាចសម្រកទម្ងន់បានយ៉ាងច្រើន!
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


