Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត អំពាវនាពលរដ្ឋយកចិត្តទុកដាក់លើសំរាម ក្នុងឱកាសចូលឆ្នាំខ្មែរ

បានផុស

នៅ

រដ្ឋបាលខេត្តកំពត បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិត្រូវយកចិត្តទុកដាក់លើការចោលសំរាមឱ្យបានត្រឹមត្រូវ នៅធុងសំរាមតាមទីធ្លាសាធារណៈ ប្រកបដោយអនាម័យស្អាត ខណៈរដ្ឋបាលខេត្តកំពតបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តចូលឆ្នាំថ្មី នៅរង្វង់មូលទុរេនកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តម្រូវឱ្យរដ្ឋបាលខេត្តកំពតរៀបចំ ព្រឹត្តិការណ៍កំពតសង្ក្រាន្ត មានរយៈពេលចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណនៅតាមបណ្ដោយមាត់ព្រែកកំពត និងនៅរង្វង់មូលទុរេនកំពត។

ព្រឹត្តិការណ៍កំពតសង្ក្រាន្តនេះ មានជាការរៀបចំកម្មវិធីសប្បាយៗជាច្រើន ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តកំពតក៏បានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមឱ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាបរិស្ថាន ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ឬ ចោលសំរាមនៅតាមធុង និងថង់ដែលក្រុមការងារបានរៀបចំសង្ក្រាន្តបានដាក់ធុងសំរាមនៅគ្រប់ទីកន្លែងនៅតាមដងផ្លូវក្នុងក្រុងកំពត។

រដ្ឋបាលខេត្តធ្វើបែបនេះដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តកំពតសង្ក្រាន្តបុណ្យចូលឆ្នាំថ្មី ជួយថែរក្សាបរិស្ថាន និងគ្រប់គ្របសំរាមបានល្អ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទុកដាក់សំរាម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម