Connect with us

ព័ត៌មានជាតិ

កម្ពុជា​បំបែក​កំណត់ត្រា​ពិភពលោក​ណា​ខ្លះ​ពី Guinness World Records?

បានផុស

នៅ

កម្ពុជា​ទើប​តែ​បាន​បំបែក​​កំណត់ត្រា​ថ្មី​ពីរទៀតពីស្ថាប័ន ​Guinness World Record លើការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន និង​ការបត់​ក្រដាស​បេះដូង​ច្រើន​បំផុត។

តើកម្ពុជា​បាន​បំបែកកំណត់ត្រា​ណា​ខ្លះកន្លងមកពី​ស្ថាប័ន ​Guinness World Record?

កាលពី​ខែកក្កដា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេនៅលើពិភពលោក។ ក្រមាខ្មែរដែលមានប្រវែងរហូតដល់ទៅជាង ១០០០ម៉ែត្រ (១,១៤៩.៨ ម៉ែត្រ) ត្រូវបានពន្លាដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ បន្ទាប់​ពី​ការ​វាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ គណៈកម្មការឯកទគ្គកម្មពិភពលោកបានសម្រេចថា ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាង​គេ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៣ ខែមេសា ២០១៥ នំអន្សមយក្សខ្មែរបានបំបែកកំណត់ត្រាពិភពលោក Guinness World Record។ នំ​អន្សមយក្ស​ខ្មែរ​ដែលទទួលស្គាល់​ពី​ស្ថាប័ន ​Guinness World Record មានទម្ងន់រហូតដល់ទៅ ៤ តោន និងមានប្រវែងរហូតទៅដល់ប្រាំម៉ែត្រ ដែល​ប្រើពេលចម្អិនជិត ៥០ ម៉ោង ដោយ​ក្រុមមេចុងភៅ និងកូនកាំបិតចំនួន ១០០ នាក់។

កាលពី​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​ឆ្នាំ ២០១៤ ចុងភៅនិង​បុគ្គលិក​ជាង ៥០នាក់ នៃ​សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs’ Association) ក៏ធ្លាប់​បាន​វេច​​នំអន្សមជ្រូក​យក្ស​ធ្វើ​ពីអង្ករដំណើប​ទម្ងន់​ជាង ១ តោន ដោយបាន​ចំណាយ​ថវិកា​ជាង ៧ពាន់​ដុល្លារ​អាមេរិក ហើយ​ដែល​ត្រូវ​បានដាក់​ដង្ហែនិង​តាំង​បង្ហាញ​នៅខាងមុខ​រមណី​ដ្ឋា​ន​អង្គ​វត្ត។

ដោយ​ឡែក​កាលថ្ងៃ ១៥ មេសា ឆ្នាំ ២០១៥ យុវជន​ខ្មែរ​ចំនួន ​២០១៥ នាក់ បាន​រាំ​ចង្វាក់​ម៉ាឌីហ្សុន​បំបែក​កំណត់​ត្រា​ពិភព​លោកដែល​រៀបចំឡើង​​នៅ​ទី​លាន​ជល់​ដំរីខេត្ត​សៀមរាប។ ដើម្បី​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​នេះ​បាន គេ​ត្រូវ​គោរព​លក្ខខណ្ឌ​​មួយ​ចំនួន។ ទី១​គឺ​ត្រូវ​មាន​ចំនួន​មនុស្ស​ច្រើន​ជាង​កំណត់ត្រា​ចាស់ ហើយ​រាំ​ឲ្យ​ស្រុះ​និង​ស៊ី​ចង្វាក់​គ្នា។ ចំពោះ​ការ​រាំ​ដែល​មិន​មាន​ក្បាច់​ក្បួន​ត្រឹម​ត្រូវ គឺ​មិន​ឲ្យ​ចូល​រួម​នោះ​ទេ។

លក្ខខណ្ឌ​ទី២ គឺ​ត្រូវ​គោរព​រយៈពេល​រាំ​ដែល​មាន​ចំនួន​កំណត់​ ៥ ​នាទី។ ការ​បំបែក​កំណត់ត្រា​ពិភព​លោក​របស់​កម្ពុជា​គ្រា​នោះ គឺ​ឈ្នះ​លើ​ឯតទគ្គ​កម្ម​ពិភព​លោក​របស់​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ​២០១៤​ ដែល​មាន​អ្នករាំ​ចំនួន​ ១១៥៥ ​នាក់។ សូម​រម្លឹក​​ជូន​ថា ការ​រាំ​ចង្វាក់​ម៉ាម៉ាឌីហ្សុន​របស់​យុវជន​កម្ពុជា ធ្លាប់បាន​ជាប់​កំណត់ត្រា​ពិភពលោក​ម្តង​រួចហើយ​កាលពី​ឆ្នាំ​២០១២ ដែល​កាលណោះមាន​អ្នកចូលរួម​ជិត១ ០០០នាក់។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ កម្ពុជាក៏​បានបំបែកឯតទគ្គកម្មពិភពលោក «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់។

ជាមួយគ្នា​នេះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នេះដែរ កម្ពុជា​ក៏​បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” (Largest Display of Origami Hearts) ចំនួន 3,917,805 បេះដូង ជាផ្លូវការ​ពី​ស្ថាប័ន Guinness World Records។

ចុងក្រោយ​កាលឆ្នាំ​២០១៨​ ទូកងវែង​ជាង​គេ​ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា ក៏​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក Guinness World Records។ ទូកងដែលជាប់កំណត់ត្រា​របស់​ Guinness World Recordsមាន​ប្រវែង​សរុប​ ៨៧,៣០ ម៉ែត្រ ទទឹង​ប្រវែង ១,៩៤​ម៉ែត្រ ជម្រៅ​ទូក ០,៨០ ម៉ែត្រ​ ​និង​មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​។

កម្មវិធី​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូកង វែង​ជាងគេបាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នៅ​តំបន់​ទី​ប្រជុំ​ជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ​ខេត្ត​ព្រៃវែង ដោយ​មាន​ការ​ចូលរួម​ពី​តំណាង Guinness World Records ​ចុះ​មក​ពិនិត្យ​មើល​វាយតម្លៃ​លក្ខណៈ​បច្ចេកទេសខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់​ស្តែង​។

ទូកង ​មាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោកត្រូវ​បាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មាន​ន័យ​ថា “​ទូកង ​របស់​កូន​ខ្មែរ​រស់​នៅ​ក្នុង​ដែនដី​កម្ពុជា​”​។​ ទូកងនេះ​ធ្វើ​ពី​ឈើ​គគីរចំនួន​ ៦ ដើម​ ហើយ​ក្បាលទូកឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវ​បាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស។ ការផលិតបាន​ប្រើប្រាស់​រយៈ​ពេល​ចំនួន​ ១៩២ ​ថ្ងៃ​។

គួរបញ្ជាក់​ថា កន្លងមក​កម្ពុជាធ្លាប់ជាប់កំណត់ត្រាពិភពលោកផ្សេង​ទៀត​ដូចជា កម្ពុជាមានអណ្តើកទឹកសាបដ៏ធំជាងគេ​នៅទន្លេមេគង្គ។ ភាសាខ្មែរជាភាសាដែលមានអក្សរច្រើនជាងគេ និងកំណត់ត្រាមួយទៀតគឺអ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនប្រភេទជាងគេក្នុងលោក ដែលកំណត់ត្រានេះថ្វាយដល់ព្រះបាទនរោត្តម សីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម